ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនបានភ្លាមៗ! កូនប្រុសអកត្តញ្ញូនៅស្រុកបវេល ទាញកាំបិតខ្វែវកា.ប់ឪពុកបង្កើតបណ្តាលឱ្យបាត់បង់ជីវិត ព្រោះតែខឹងឪពុកស្តីបន្ទោសរឿងមិនជួយការងារផ្ទះ

1 ម៉ោង មុន

ខេត្តបាត់ដំបង ៖ គ្រាន់តែ​ឪពុក​ស្ដីបន្ទោស​រឿង «​ដើរ​លេង​មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ​» កូនប្រុស​ចិត្ត​តិរច្ឆាន​ម្នាក់​ខឹង​ស្ទុះ​ទៅ​ទាញ​កាំបិត​ខ្វែវ ប្រវែង​ជា​១​ម៉ែត្រ កាប់​ឪពុក​បង្កើត​រហូត​ដល់​ស្លា​.​ប់​យ៉ាង​រន្ធត់ ដេក​ដួល​ទៅ​លើ​ដី​ខាង​មុខ​ផ្ទះ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃ​ទី​២៣ វិច្ឆិកា នៅ​ចំណុច​ភូមិស្រ​ណា​ល ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ប៉ុន្តែ​ជន​តិរច្ឆាន​រូប​នេះ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ។

ជន​ដៃដល់​រូប​នេះ ឈ្មោះ ហុង ហួរ អាយុ​៣២​ឆ្នាំ រីឯ​ជន​រង​គ្រោះ​ដែល​ជា​ឪពុក​ឈ្មោះ យឿ​ន ហុង អាយុ​៥៣​ឆ្នាំ ត្រូវ​កូនប្រុស​តិរច្ឆាន ប្រើប្រាស​កាំបិត​ខ្វែវ​កាប់ រហូត​ដួល​ស្លាប់​យ៉ាង​រន្ធត់ នៅ​ក្បែរ​ផ្ទះ ដោយ​ពុំ​មាន​អ្នក​ជួយ​ទាន់​ពេល​ឡើយ ។

ជន​ដៃដល់​ដែល​ចិត្តខ្មៅ​ហ៊ាន​លើ​កាំបិត​ខ្វែវ​ប្រវែង​ជាង​១​ម៉ែត្រ កាប់សម្លាប់​ឪពុក​បង្កើត​យ៉ាង​សាហាវ​ឃោ​ឃោ​នេះ បើ​តាម​ក្រុម​គ្រួសារ និង​អ្នក​ភូមិ​បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​នេះ​មាន​ប្រវត្តិ​ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់​ចាប់​បញ្ជូន​ទៅ​ដាក់​នៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀ​.​ន​ច្រើន​លើក​ទៀត​ផង ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ឪពុក​គ្រាន់តែ​ប្រដៅ​តិចតួច និង​បាន​ស្ដីបន្ទោស​កូនប្រុស​តិរច្ឆាន​រូប​នេះ​ពី​រឿង​«​ដើរ​លេង មិន​គិត​ជួយ​ធ្វើ​ការងារ​ផ្ទះ​ខ្លះ​» បែរជា​លោក​កូន​ផ្ទុះ​កំហឹង​ទាញ​ខ្វែវ​កាប់​ឪពុក​ទាំង​យប់​ដួល​ស្លាប់​នៅ​ក្បែរ​ផ្ទះ​តែ​ម្ដង ។

អធិការ​ស្រុក​ប​វេ​ល លោក សុខ សា​រិ​ន បាន​ប្រាប់​ដែរ​ថា បើ​តាម​ការ​សាកសួរ​សាច់ញាតិ និង​អ្នក​ភូមិ​ក្បែរ​ខាង​បាន​ប្រាប់​ថា ជន​ដៃដល់​ហាក់​មាន​សតិ​មិន​ប្រក្រតី ដោយសារ​តែ​ធ្លាប់​ប្រើប្រាស​គ្រឿងញៀន​កន្លង​មក ។

ជនសង្ស័យ​ម្នាក់​នេះ បាន​លើក​កាំបិត​កាប់សម្លាប់​ឪពុក​យ៉ាង​សាហាវ ព្រោះតែ​ខឹង​ឪពុក​ស្ដីបន្ទោស​បន្តិចបន្តួច ដែល​ជន​នេះ​មិន​ជួយ​ធ្វើ​ការងារ ។ មើលទៅ​ហាក់​ពុំ​មានរឿង​ធំដុំ​ទេ បែរជា​ជន​នេះ​ហ៊ាន​លើក​កាំបិត​កាប់សម្លាប់​ឪពុក​របស់​ខ្លួន​គ្មាន​ញញើត​ដៃ​សោះ ប៉ុន្តែ​ជន​ដៃដល់​រូប​នេះ​ត្រូវ​បាន​កម្លាំង​របស់​លោក​ឃាត់ខ្លួន និង កំពុង​ចាត់ការ​តាម​នីតិវិធី​ហើយ ។ នេះ​ហើយ​ឥទ្ធិពល​គ្រឿងញៀន​៕