ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅលេងរតនគិរីបុណ្យអុំទូកឆ្នាំនេះ ដឹងតែសប្បាយប្លែក! ត្រឹមថ្ងៃទី១ ភ្ញៀវជាតិ-អន្តរជាតិ សម្រុកទៅលេងបឹងយក្ខឡោម និងទឹកជ្រោះកាចាញ យ៉ាងច្រើនកុះករ

1 នាទី មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រតនគិរី អ៊ូអរ​មិន​ចាញ់​ខេត្ត​ផ្សេង​ឡើយ​! ត្រឹម​ថ្ងៃ​ទី​១ នៃ​ពិធីបុណ្យ​អុំទូក ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​កម្សាន្ត​នៅ​បឹង​យក្ខ​ឡោម និង​ទឹកជ្រោះ​កាចា​ញ យ៉ាងច្រើន​កុះករ ។

ជាក់ស្តែង​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី បាន​ប្រកាស​នា​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​នេះ​ថា ៖ ថ្ងៃ​ទី​១ (២៣ វិច្ឆិកា ២០២៦) នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម និង​ទឹកជ្រោះ​កាចា​ញ ស្ថិត​ក្នុង​ក្រុង​បាន​លុង​ខេត្តរតនគិរី មាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​យ៉ាងច្រើន កុះករ​បាន​ទៅ​លេង​កម្សាន្ត សប្បាយ ។

វត្តមាន​ដ៏​ច្រើន​កុះករ​របស់​ភ្ញៀវ​ទេសចរ នា​ថ្ងៃ​ដំបូង​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ទាក់ទាញ​នៃ​សក្តានុពល​ទេសចរណ៍ធម្មជាតិ​របស់​ខេត្តរតនគិរី ដែល​តែងតែ​ផ្តល់​នូវ​ភាព​ស្រស់ស្រាយ និង​បទ​ពិសោធន៍​ដ៏​ល្អ​ប្រសើរ​សម្រាប់​អ្នកដំណើរ​ក្នុង​ឱកាស​ឈប់​សម្រាក​ព្រះរាជ​ពិធីបុណ្យ​ជាតិ​ធំ​ៗ ៕