ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ជេន​សិន​ហួង​វិល​ត្រឡប់​ទៅ​កាន់​តំណែង​ជា​នាយក​​​ Nvidia ​វិញ​មាន​ទាំង​មតិ​គាំទ្រ និង​មតិ​ជំទាស់

1 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ នៅ​ទី​បំផុត លោក​ជេន​សិន​ហួង​វិល​ទៅ​កាន់​តំណែង​ជា​នាយក​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុន​ Nvidia វិញ​ហើយ ​បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​លោក​ដូណាល់​ត្រាំ​។ កាល​ពី​ពីរ​សប្ដាហ៍​មុន​នេះ លោក​ហួង​ត្រូវ​បង្ខំ​ចិត្ត​លា​លែង​ពី​តំណែង​ដោយ​សារ​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​ក្រៅ​ចំណង​អាពាហ៍​ពិពាហ៍​ ហើយ​ស្នេហា​នេះ​ត្រូវ​គេ​សង្ស័យ​ថា​ជា​មួយ​នារី​ចារកម្ម​របស់​រដ្ឋាភិបាល​ចិន​ទៅ​ទៀត​។ ប៉ុន្តែ​ការ​វិល​ត្រឡប់​លើក​នេះ​មាន​ទាំង​មតិ​ស្រប​ និ​ងមតិ​ជំទាស់​។

ផ្សារ​ហ៊ុន​ Wall Street គាំទ្រ​ការ​វិល​មក​វិញ​ ខណៈ​ដែល​សមាជិក​ព្រឹទ្ធ​​សភា​​អាមេរិក​ខ្លះ​មិន​គាំទ្រ​ទេ​។ ការ​វិល​ត្រឡប់​របស់​លោក​ហួង​ជា​ការ​បិទ​បញ្ចប់​ភាព​ចលាចល​នៅ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​ និង​ជួយ​កែ​សម្រួល​បរិយា​កាស​នៅ​ក្នុង​មជ្ឈ​ដ្ឋាន​អេ​អាយ​ដែល​ពឹង​ផ្អែក​ទៅ​លើ​ក្រុម​ហ៊ុន​ Nvidia ដើម្បី​បម្រើ​ការ​គ្រប់​យ៉ាង​ចាប់​តាំង​ពី​ការ​ផ្គត់​ផ្គង់​បន្ទះ​ឈីប​​​រហូត​ដល់ការ​ផ្គត់​ផ្គង​សាច់​ប្រាក់​។ លោក​ហួង​វិល​មក​វិញ​លើក​នេះ​ធ្វើ​ឱ្យ​តម្លៃ​ភាគ​ហ៊ុន​នៅ​ផ្សារ​ Wall Street ហក់​ឡើង​ខ្ពស់​ជាង​មុន​ ហើយ​ក៏​​​ជួយ​ជំរុញ​ឱ្យ​តម្លៃ​ហ៊ុន​របស់​ Nvidia ហក់​ឡើង​ខ្ពស់​ផង​ដែរ​។

តម្លៃ​ភាគ​ហ៊ុន​របស់​ Nvidia ​កើន​ឡើង​៣១,៥%​ ហើយ​ធ្វើ​ឱ្យ​តម្លៃ​ហ៊ុន​សរុប​របស់​ Nvidia ឡើង​ដល់​ជិត​១​ទ្រី​លាន​ដុល្លារ ហើយ​​ឈរ​នៅ​លំដាប់​ទី​២​បន្ទាប់​ពី​អេផល (Apple)។ ​ផល​ចំណេញ​​ទាំង​នេះ​​​មិន​ទាន់​អាច​ជួស​ជុល​​ការ​ខាត​បង់​របស់​ក្រុម​ហ៊ុន​ចាប់​តាំង​ពី​លោក​ហួង​លា​លែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​នោះ​ទេ​។ Nvidia សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​របស់​ខ្លួន​ថា​ដោយ​ផ្អែក​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​អាមេរិក គណៈ​កម្ម​ការ​នាយក​មាន​ទំនុក​ចិត្ត​ថា​ការ​ប្រគល់​តំណែង​ជូន​លោក​ហួង​ឡើង​វិញ​​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ហា​និ​ភ័យ​នៃ​សន្តិ​​សុខ​ជាតិ​នោះ​ទេ​។ លោក​ត្រាំ​គាំទ្រ​អំណះ​អំណាង​នេះ​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្សន៍​ CNBC។​

លោក​ហួង​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​អរគុណ​ដែល​លោក​​មាន​កិត្តិយស​វិល​មក​វិញ​។ លោក​ទន្ទឹង​រង់​ចាំ​វិល​ទៅ​ធ្វើ​ការ​វិញ​។ លោក​វិល​ចូល​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​ក្រោម​សម្រែក​ទះ​ដៃ​យ៉ាង​កង​រំពង​ពី​សំណាក់​បុគ្គលិក​នៅទី​នោះ​។ ​​សមាជិក​សភា​ខ្លះ​ជំទាស់​នឹង​បញ្ហា​នេះ និង​អំពាវ​នាវ​ឱ្យ​សភា​ខង់​ហ្ក្រែស​អនុ​ម័ត​ច្បាប់​ស្ដីពី​សន្តិ​សុខ​បន្ទះ​ឈីប​។ នោះ​ជា​សេចក្ដី​ព្រាង​ច្បាប់​ដែល​ចង់​បញ្ឈប់​ការ​នាំ​ចេញ​បន្ទះ​ឈីប​បំពាក់​បច្ចេក​វិទ្យា​ទំនើប​ទៅ​ប្រទេស​ចិន​។ ប្រធាន​ក្រុម​ភាគតិច​នៅ​ព្រឹទ្ធ​សភា​ លោក​ឆាក់​ស៊ូមើ (Chuck Schumer) ថ្លែង​ថា​លោក​ត្រាំ​ធ្វើ​នេះ​ដើម្បី​ផល​ប្រយោជន៍​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន​គាត់​តែ​ប៉ុណ្ណោះ​ដោយ​មិន​គិត​គូរ​ទៅ​ដល់​សន្តិ​សុខ​ជាតិ​ទេ​។ ចំណែក​សមាជិក​ព្រឹទ្ធ​សភា​ម្នាក់​ទៀត​ លោក​ភីត​ រីក​ខិត (Pete Rickettes) ​យល់​ថា​ការ​វិល​ត្រឡប់​របស់​លោក​ហួង​មិន​អាច​ដោះ​ស្រាយ​កង្វល់​ស្ដី​ពី​បញ្ហា​សន្តិ​សុខ​ជាតិ​ឡើយ​៕ ប្រភព៖ Reuters​