ការរៀបចំកន្លែងអង្គុយសម្រាប់លោកស្រី Zhou នៅចំកណ្តាលរវាងលោក Elon Musk និងលោក Tim Cook ត្រូវបានអ្នកវិភាគមើលឃើញថា មិនមែនជារឿងចៃដន្យនោះទេ។ ប៉ុន្តែដោយសារលោកស្រី គឺជាដៃគូផលិតកម្មដ៏សំខាន់បំផុតមួយរបស់ក្រុមហ៊ុន Apple លើផ្នែកកញ្ចក់អេក្រង់ ហើយក្រុមហ៊ុន Lens ទៀតសោត ក៏មានទំនាក់ទំនងផ្គត់ផ្គង់កាន់តែស៊ីជម្រៅជាមួយគ្រឿងបន្លាស់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ផងដែរ។ បើតាមរបាយការណ៍មួយចំនួនបង្ហាញថា Lens គឺជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់កញ្ចក់អេក្រង់ និងបច្ចេកវិទ្យាអុបទិកសម្រាប់មុខងារចក្ខុវិស័យម៉ាស៊ីន ឬ Vision Systems សម្រាប់មនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla។
ម្យ៉ាងវិញទៀត រដ្ឋាភិបាលចិនក៏ចង់បង្ហាញពិភពលោកនូវគំរូជោគជ័យនៃខ្សែសង្វាក់ផលិតកម្មកម្រិតខ្ពស់របស់ខ្លួន តាមរយៈសហគ្រិនស្ត្រីដែលតស៊ូចេញពីបាតដៃទទេរូបនេះផងដែរ៕ ប្រភព ៖ South China Morning Post
ចែករំលែកព័តមាននេះ