ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់បង្កើនការប្រហារជីវិតពួកប្រឆាំង៖ បុរសម្នាក់ទៀតត្រូវព្យួរកពីបទ​«ចារកម្មឱ្យអ៊ីស្រាអែល»ដែលជាការប្រហារជីវិតលើកទី៣ក្នុងរយៈពេល៣ថ្ងៃ

1 ម៉ោង មុន

ប្រទេស​អ៉ី​រ៉​ង់ ៖ របបអ៉ីរ៉​ង​នៅ​តែ​បន្ត​នយោបាយ​ប​ង្រា​ប​ពួក​ប្រឆាំង ដោយ​ប្រហារជីវិត​ពួក​គេ​ច្រើន​នាក់​ពី​បទ​ចារកម្ម​ ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៉ី​រ៉​ង់ MIZAN NEWS ថា បុរស​អាយុ​៣២​ឆ្នាំ​ម្នាក់​មានឈ្មោះ​ថា​…

ប្រទេស​អ៉ី​រ៉​ង់ ៖ របបអ៉ីរ៉​ង​នៅ​តែ​បន្ត​នយោបាយ​ប​ង្រា​ប​ពួក​ប្រឆាំង ដោយ​ប្រហារជីវិត​ពួក​គេ​ច្រើន​នាក់​ពី​បទ​ចារកម្ម​ ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៉ី​រ៉​ង់ MIZAN NEWS ថា បុរស​អាយុ​៣២​ឆ្នាំ​ម្នាក់​មានឈ្មោះ​ថា​ EHSAN AFRASHTEH ត្រូវ​បាន​ប្រហារជីវិត​ដោយ​ព្យួរ​ក ​កាលពី​ថ្ងៃ​ទី​១៣​ ឧសភា​ ។ ទោស​ប្រហារ​ជី​វិត​ត្រូវ​បាន​អនុវត្ត​ហើយ​ EHSAN AFRASHTEH​ ជា​ចារបុរស​របស់​អ៉ី​ស្រា​អែ​ល ត្រូវ​បាន​ព្យួរ​ក​ដោយសារ​សកម្មភាព​របស់​គេ​ ។ ទីភ្នាក់ងារ​ព័ត៌មាន​នោះ​បន្ត​ថា ជន​នេះ​ជា​ចារបុរស​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​នេ​ប៉ា​ល់ ពី​ភ្នាក់ងារចរចា​កម្ម​អ៉ី​ស្រា​អែ​ល​។ រូបគេ​បាន​លក់​បណ្ដា​ព័ត៌មាន​រសើប​ឲ្យ​អ៉ី​ស្រា​
អែ​ល ។

ដោយ​​ដកស្រង់​សម្ដី​សារភាព​របស់​គេ MIZAN NEWS​ អះអាង​ទៀត​ថា យុវ​បុរស​នោះ​ បាន​ទៅ​កាន់​តួ​ក​គី ​និង​នេ​ប៉ា​ល់ ទទួល​ការ​បណ្ដុះបណ្ដាល​ផ្សេង​ៗ​ដូច​ជា​ការ​ធ្វើ​របាយការណ៍ ការ​វិភាគ​លើ​ព័ត៌​មាន​ស៊ើប​ការណ៍ របៀប​ថតរូប​ជា​សម្ងាត់​ និង​ការ​បង្កើត​ប្រព័ន្ធ​គមនាគមន៍​ដែល​មាន​សន្តិសុខ​។

ការ​ប្រហារជីវិត​ថ្មី​នេះ​ជា​លើក​ទី​៣ ​ក្នុង​រយៈពេល​៣​ថ្ងៃ​នាំ​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​របស់​បណ្ដា​អង្គ​ការពារ​សិទ្ធិ​មនុស្ស​។ អង្គការ​ទាំងនោះ​បាន​ព្រមាន​ពី​ការ​បង្កើន​ការ​ប្រហារជីវិត​បណ្ដា​មនុស្ស​ដែល​ត្រូវ​ចោទប្រកាន់​ពី​បទ​ចារកម្ម ការ​ប្រើ​ការ​សារភាព​ដោយ​ចាប់បង្ខំ និង​បណ្ដា​នីតិវិធីតុលាការ​ដែល​មិន​មាន​តុល្យភាព​។

ការ​ប្រហារជីវិត​ EHSAN AFRASHTEH ​ធ្វើ​ឡើង បន្ទាប់​ពី​ការ​ព្យួរ​ក​អ្នកទោស​នយោបាយ​ម្នាក់​ជា​ជនជាតិភាគតិច ដែល​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០២២ ក្នុង​ក្រប​ខណ្ឌ​នៃ​ចលនា​នារី និង​៤៨​ម៉ោង​ក្រោយ​ការ​ប្រហារ​ជិ​វិត​និស្សិត​ម្នាក់ ជាប់ចោទ​ពី​បទ​ចារកម្ម​បម្រើ​អ៉ី​​ស្រា​អែ​ល ​និង​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ