ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក​៖ ចាប់ពី​ថ្ងៃ​ទី​២៣​ ដល់​២៥ ​វិច្ឆិកា ខេត្តតាកែវ​អាច​មាន​ភ្លៀង​ធ្លាក់​ ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១៥%

2 ម៉ោង មុន
  • ភ្នំពេញ

រាជ​ធា​នៅ​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៥​ខែវិច្ឆិកា ឆ្នាំ​២០២៦ ខេត្តតាកែវ​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១៥% ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០២៦ បាន​ឪ្យ​ដឹង​ថា សម្ពាធ​ខ្ពស់​ដែល​កើត​មាននៅ​លើសមុទ្រ​ចិន​ខាងត្បូង មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង ឦសាន​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេ មេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០២៦ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២២°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C​។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម ២​ម៉ែត្រ វិនាទី​។ ខេត្តតាកែវ អាច​មាន ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១៥% ។ ចំណែក​ខេត្ត​បន្ទាយ មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល និង​រាជា​នី​ភ្នំពេញ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​នៅ​សីតុណ្ហភាព មធ្យម​អប្បបរមា​២០°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣០°C​។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ វិនាទី​។ ខេត្តកំពង់ស្ពឺ និង តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១០%​។ ចំណែក​ខេត្តឧត្តរមានជ័យ ប៉ៃលិន ក្រចេះ ស្ទឹង​ត្រែង ព្រះ​វិហារ រតនគិរី មណ្ឌលគិរី និង​ជួរ​ភ្នំ​ដងរែក ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។

ដោយឡែក តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២២°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣១°C​។ ខ្យល់​បក់ មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ វិនាទី​។ ខេត្ត​ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១៥%​។ ចំណែក​ខេត្តកោះកុង ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,២៥​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,០០​ម៉ែត្រ ៕