អ្នកបើកបរត្រូវដឹង ! បំពានសញ្ញាបញ្ជាការពារក្បួនដំណើរថ្នាក់ដឹកនាំ បង្កការខូចខាតអាចជាប់គុ.ក ៦ខែ និងពិន័យ៤លានរៀល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកបើកបរត្រូវដឹង! ហ៊ានបើកបំពានផ្លូវក្បួនដំណើរថ្នាក់ដឹកនាំ ឬគណៈប្រតិភូ រហូតបង្កការខូចខាត មិនមែនត្រឹមតែផាកពិន័យទេ តែអាចជាប់ពន្ធនាគាររហូតដល់ ៦ខែ ។

ជាក់ស្តែងក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាថ្ងៃទី២១ ខែវិច្ឆិកានេះថា ៖ ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ បង្កការខូចខាតដល់យានយន្តរបស់ក្បួន ត្រូវផ្តន្ទាទោស ។
យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៨១ បានចែងថា ៖ ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ បង្កការខូចខាតដល់យានយន្តរបស់ក្បួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែ ទៅ៦ (ប្រាំមួយ)ខែ និងពិន័យជាប្រាក់ពី៨០០ ០០០(ប្រាំបីសែន)រៀល ទៅ៤ ០០០ ០០០ (បួនលាន)រៀល ៕
ចែករំលែកព័តមាននេះ