ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី សម្រេច​ឃុំខ្លួន​អនីតិជន​ម្នាក់​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​គំរា.មកំហែង​ហែ.កកេរ្តិ៍​តាម​ប្រព័ន្ធ Telegram

4 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក ហៃ ដា​រ៉ា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​អនីតិជន​ភេទ​ស្រី​ម្នាក់​ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តមណ្ឌលគិរី ពាក់ព័ន្ធ​នឹង​បទល្មើស​គំរាមកំហែង​ហែកកេរ្តិ៍​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​។

យោង​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ ២១៦ «​ខ​» ដ​ឃ​ដ ចុះ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ ជន​ត្រូវ​ចោទ​រូប​នេះ​មានឈ្មោះ ធា​រ៉ា ភេទ​ស្រី ​អាយុ​១៧ឆ្នាំ​ មុខរបរ​នៅផ្ទះ កម្រិតវប្បធម៌​ថ្នាក់​ទី​១០ មាន​ទីកន្លែង​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អូរ ឃុំ​បឹង​បត់​កណ្តាល ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

ជន​ត្រូវ​ចោទ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ «​គំរាមកំហែង​ហែកកេរ្តិ៍​» ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម Telegram កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០២៦​។ បទល្មើស​នេះ​ត្រូវ​បាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៧២ និង​មាត្រា ៣៧៣ នៃ​ក្រមព្រហ្មទណ្ឌ​។

បន្ទាប់​ពី​ពិនិត្យ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ និង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ព្រមទាំង​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​រួច​មក ចៅក្រម​ស៊ើបសួរ​បាន​បង្គាប់​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កងកម្លាំង​សាធារណៈ ធ្វើការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ម៉េ​ត ធា​រ៉ា ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តមណ្ឌលគិរី និង​បង្គាប់​ឱ្យ​ប្រធាន​ពន្ធនាគារ​ទទួល​ឃុំខ្លួន​ជន​ត្រូវ​ចោទ​រូប​នេះ រហូត​ដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពី​នេះ​៕