ដុ.តកម្ទេ.ចចោលសាច់ចម្រុះខូ.ចគុណភាព ជិត២តោន ក្រោយចាប់បានក្នុងរថយន្តក្រុងដឹកអ្នកដំណើរ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ សាច់ចម្រុះខូចគុណភាពទម្ងន់ជិត២តោនត្រូវបានមន្ត្រីគយនិងរដ្ឋករតំបន់៥ចាប់បានក្នុងរថយន្តក្រុងដឹកអ្នកដំណើរកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ៦ក្នុងភូមិសាស្គ្រក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោយមន្ត្រីគយនិងរដ្ឋាករតំបន់៥ ស្រាវជ្រាវ និងឃាត់រថយន្ត១គ្រឿងម៉ាក់ហ៊ីយិនដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-6980 ដែលដឹកអ្នកដំណើរធ្វើការឆែកឆេររកឃើញមានសាច់ចម្រុះទម្ងន់១.៩៣០គីឡូក្រាម ត្រូវបាននាំយកមកការិល័យស្រាវជ្រាវ និងបង្ក្រាបអំពើររត់ពន្ធតំបន់៥នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជានៅខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថាសាច់ចម្រុះដែលមន្ត្រីគយនិងរដ្ឋាករតំបន់៥ ឃាត់សាច់ចម្រុះខូចគុណភាពទម្ងន់១.៩៣០គីឡូក្រាម ក្នុងនោះមាន ឆ្អឹងមាន់បង្កក៤កេសស្មើ៣០០គីឡូក្រាម សត្វក្រួចបង្កក១៧កេសស្មើ១.១៩០គីឡូក្រាម និងទាបង្កកចំនួន១៧កេស ស្មើ២៩០គីឡូក្រាម និងប្រហិតចម្រុះទម្ងន់១៥០គីឡូក្រាម សាច់ចម្រុះទាំងនេះត្រូវបានដឹកពីភ្នំពេញដាក់អោយម៉ូយ ឬភ្ញៀវតាមផ្លូវជាតិលេខ៦ តាំងពីភ្នំពេញមកស្ទាក់ចាប់បាននៅភូមិសាស្គ្រខេត្តបន្ទាយមានជ័យ។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា ក្រោយមន្ត្រីគយនិងរដ្ឋាករតំបន់ឃាត់រថយន្ត១គ្រឿងដឹកអ្នកដំណើរនិងអ្នកបើកបរឈ្មោះ សុខ កុសល ដែលដឹកសាច់ចម្រុះជិត២តោនបានសហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ពិនិត្យសាច់ចម្រុះគ្មានលិខិតស្នាមនិងខូចខូចគុណភាព ត្រូវបានយកដុតចោលនិងកប់ចោលនៅចំណុចវាលស្ថិតភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណចំណែកអ្នកបើកបរនិងរថយន្តមន្ត្រីជំនាញត្រូវអនុវត្តតាមនីតិវិធីច្បាប់៕





ចែករំលែកព័តមាននេះ