អភិបាលខេត្តកំពង់ស្ពឺ ៖ ថ្ងៃបុណ្យអុំទូកខាងមុខ តម្លៃផ្ញើកង់-ម៉ូតូ កំណត់ចំនួន១០០០រៀល ក្នុង១គ្រឿង បើលើស ត្រូវរាយការណ៍ភ្លាម អាជ្ញាធរចាត់វិធានការច្បាប់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លើកឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅថា សម្រាប់ថ្ងៃបុណ្យអុំទូកនៅក្នុងខេត្តកំពង់ស្ពឺខាងមុខនេះ តម្លៃផ្ញើកង់-ម៉ូតូ កំណត់ត្រឹមតែ១០០០រៀលក្នុង១គ្រឿង។ ដោយសារតែបងប្អូនប្រជាពលរដ្ឋ មានការត្អូញត្អែរពីបញ្ហាតម្លៃផ្ញើកង់-ម៉ូតូ ក្នុងថ្ងៃបុណ្យថ្លៃៗពេក។ ប្រជាពលរដ្ឋមានការសាទរ ចំពោះពិធីបុណ្យអុំទូកអកអំបុកនិងសំពះព្រះនេះខ្លាំងណាស់ដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។
រដ្ឋបាលក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ សូមធ្វើការណែនាំជូនចំពោះម្ចាស់ទីតាំង រៀបចំកន្លែងផ្ញើកង់-ម៉ូតូ ត្រូវកំណត់តម្លៃផ្ញើកង់-ម៉ូតូស្របទៅតាមស្តង់ដារណែនាំរបស់រដ្ឋបាលខេត្ត ដោយហាម ដាច់ខាតនូវការឆ្លៀតឱកាសដំឡើងថ្លៃ លើសពីការកំណត់។ ចំពោះ សាធារណៈជនទាំងអស់ ដែលមកចូលរួម កម្សាន្តត្រូវបានបង់សេវាតម្លៃលើលពីតម្លៃផ្ញើកង់-ម៉ូតូ ដែលរដ្ឋបាលខេត្តបានកំណត់ សូមផ្តល់ព័ត៌មានមកកាន់ រដ្ឋបាលក្រុង ដើម្បីចាត់វិធានការតាមនីតិវិធី។
យោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយរដ្ឋបាលក្រុងច្បាមន ស្តីពីការផ្ញើកង់-ម៉ូតូ ក្នុងឱកាសពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៦។
រដ្ឋបាលក្រុងច្បារមន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា រដ្ឋបាលខេត្តកំពង់ស្ពឺនឹងរៀបចំ «ពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្ត ឡើងនៅ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្តោយដងស្ទឹងព្រែកត្នោត ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តសប្បាយរីករាយ ដោយមានការសម្តែងសិល្បៈ ទស្សនីយភាពផ្សេងៗ»។
ក្នុងឱកាសនេះ ដើម្បីធានារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ និងលើកទឹកចិត្តឱ្យ សាធារណៈជន ទាំងអស់ ចូលរួមកម្សាន្តប្រកបដោយទំនុកចិត្ត រដ្ឋបាលក្រុងច្បារមន សូមធ្វើការណែនាំជូនចំពោះម្ចាស់ទីតាំង រៀបចំកន្លែងផ្ញើកង់-ម៉ូតូ ត្រូវកំណត់តម្លៃផ្ញើកង់-ម៉ូតូស្របទៅតាមស្តង់ដារណែនាំរបស់រដ្ឋបាលខេត្ត ដោយហាម ដាច់ខាតនូវការឆ្លៀតឱកាសដំឡើងថ្លៃ លើសពីការកំណត់។ ចំពោះ សាធារណៈជនទាំងអស់ ដែលមកចូលរួម កម្សាន្តត្រូវបានបង់សេវាតម្លៃលើលពីតម្លៃផ្ញើកង់-ម៉ូតូ ដែលរដ្ឋបាលខេត្តបានកំណត់ សូមផ្តល់ព័ត៌មានមកកាន់ រដ្ឋបាលក្រុង ដើម្បីចាត់វិធានការតាមនីតិវិធី។
អាស្រ័យដូចបានជម្រាបជូនខាងលើសូម សាធារណៈជនទាំងអស់ ទទួលជ្រាប និងចូលរួមសហការ តាមការណែនាំខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕







ចែករំលែកព័តមាននេះ