ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ និង​កម្ពុជា​ ចាប់ដៃ​គ្នា​ការពារ​ត្រី​ផ្សោត​ទឹកសាប ​ក្នុង​ទន្លេមេគង្គ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា ចិន​និង​កម្ពុជា​ចាប់ដៃ​គ្នា​ការពារ​ត្រី​ផ្សោត​ទឹកសាប​ក្នុង​ទន្លេមេគង្គ​។

ឯកឧត្តម វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា វិទ្យាស្ថាន​ជីវវិទ្យា​ទឹក (Institute of Hydrobiology) នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន កំពុង​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា តាក់តែង​«​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ស្តី​ពី​ការ​អភិរក្ស​ត្រី​ផ្សោត​ក្នុង​ទន្លេមេគង្គ​និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ទឹក​» ដើម្បី​ជំរុញ​ការពារ​ត្រី​ផ្សោត​ក្នុង​ទន្លេមេគង្គ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​និរន្តរភាព​។

ឯកអគ្គរដ្ឋទូត​ចិន​បាន​លើក​ឡើង​ថា​សេចក្តី​ព្រាង​នេះ​ក៏​បាន​សង្កត់ធ្ងន់​លើក ការ​កែ​លម្អ​ជីវភាព​រស់នៅ​របស់​សហគមន៍​នេសាទ​ក្នុង​មូលដ្ឋាន តាម​រយៈ​ការ​បង្កើត​ច្រករបៀង​ការងារ​ជំនួស និង​បង្កើត​ប្រភព​ចំណូល​ប្រកបដោយ​និរន្តរភាព ខិតខំ​សម្រេច​ឱ្យ​បានការ​ងារ​អភិរក្ស​និង​ការ​អភិវឌ្ឍ​អាច​ដំណើរការ​ទន្ទឹម​គ្នា​បាន​៕​