នាវាទេសចរណ៍អន្តរជាតិ«Star SEEKER» ដឹកភ្ញៀវទេសចរជាង១០០នាក់ចូលចតនៅកំពង់ផែស្វ័យត ក្រុងព្រះសីហនុ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័ត ក្រុងព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង៦ និង១០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ «Star SEEKER» សញ្ជាតិBAHAMAS បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង១០០នាក់ បានចូលសំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល១ថ្ងៃ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

តាមការឪ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន្ត៍ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានឪ្យដឹងថា នាវាទេសចរណ៍មានសញ្ជាតិ BAHAMAS មានបណ្តោយ ១៣១,៧៥ម៉ែត្រ ទទឹង១៩,០០ម៉ែត្រ ជំរៅទឹក៤,៨១ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន១៨៦នាក់ (ស្រី៤៧០នាក់) ស្មើនឹង១១សញ្ជាតិ និងមាននាវិកសរុបចំនួន១៣៤នាក់ (ស្រី២៨នាក់) ស្មើនឹង២១សញ្ជាតិ។

នាវាទេសចរណ៍ខាងលើ បានធ្វើដំណើរចាកចេញពីកំពង់ផែប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបន្តដំណើរទៅប្រទេសថៃវេលាម៉ោង២១ និង០០នាទី ថ្ងៃ,ខែ,ឆ្នាំដដែល។ ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវាទេសចរណ៍មានសញ្ជាតិច្រើនជាងគេមានដូចជា USA មានចំនួន១១៥នាក់ ស្រី៦៦នាក់ ។ នៅក្នុងឱកាសនៃការចូលចតនាវាទេសចរណ៍ខាងលើនេះ សមត្ថកិច្ចនគរបាលអន្តោរប្រវេសន៍ ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសម្របសម្រួលទិដ្ឋាការឬវីសារជូនដល់ភ្ញៀសទេសចរ សម្រាប់បន្តដំណើរផងដែរ ។

ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តមានដូចជាភូមិអ្នកនេសាទទំនប់រលក ទីប្រជុំជនផ្សារ រមណីយដ្ឋានវប្បធម៌ (វត្តអារាម) តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងរូបសំណាកក្នុងខេត្តព្រះសីហនុ ក្រោមការអភិវឌ្ឍន៍របស់ប្រមុខរាជរដ្ឋភិបាល និងគោលនយោបាយ យុទ្ធសាស្ត្រ ដែលបានចាត់ទុកវិស័យទេសចរណ៍ជាឧស្សាហកម្មគ្នានផ្សែង ជាមាសបៃតងក្នុងការចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារផងដែរ ។


ចែករំលែកព័តមាននេះ