ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោទនភាពអ្នកមណ្ឌលគិរី! សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទស្សនាកម្សាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលក្នុងខេត្ត

15 ម៉ោង មុន
  • មណ្ឌលគិរី

មណ្ឌលគិរី ៖ ទិដ្ឋភាព​ដ៏​កក់ក្ដៅ និង​គួរ​ឱ្យ​គោរព​! សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទស្សនា​កម្សាន្ត និង​លំហែកាយ​តាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង​លើ​ទឹកដី​ខេត្តមណ្ឌលគិរី បង្កើត​ជា​មោទនភាព​យ៉ាង​ក្រៃ​លែង សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ។

មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​នេះ​ថា ៖ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទស្សនា​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​ក្នុង​ខេត្តមណ្ឌលគិរី ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​អញ្ជើញ​ទស្សនា​កម្សាន្ត និង​លំហែកាយ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ដ៏​ល្បីល្បាញ​នានា ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី ដែល​ជា​មោទនភាព​យ៉ាង​ក្រៃ​លែង​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត ៕