អាមេរិក-ចិន ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំសន្យា កាលពីថ្ងៃទី១៤ ឧសភា ចំពោះសមភាគីចិន លោកស៊ីជីនពីង ពីអនាគតត្រចះត្រចង់ រវាងសហរដ្ឋអាមេរិកនិងចិន ពេលចាប់ផ្ដើមការជួបគ្នាកំពូលរវាងមហាអំណាចទាំង២ ខណៈកំពុងមានការខ្វែងគំនិតគ្នាច្រើន និងភាពតានតឹងជាសកល ។

លោកត្រាំលើកឡើងថា នេះជាកិត្តិយសមួយដែលបានមកជួបលោកអ្នក ។ ជាកិត្តិយសមួយដែលយើងក្លាយជាមិត្តរបស់អ្នក ហើយទំនាក់ទំនងរវាងចិន និងអាមេរិក នឹងល្អប្រសើរជាងពេលណាទាំងអស់ ។ យើងនឹងមានរួមគ្នាអនាគតដ៏ត្រចះច្រចង់មួយ។ ចិនចង់ទទួលលោកដូណាល់ត្រាំដោយមាំទាំបំផុត សម្រាប់ទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីទស្សនកិច្ចរបស់លោកកាលពីឆ្នាំ២០១៧មក ។
ប្រធានាធិបតីចិន និងសមភាគីអាមេរិក នាថ្ងៃទី១៤ ឧសភា បានបញ្ចប់ការពិភាក្សាគ្នារយៈពេល
២ម៉ោងនិង១៥នាទី។ ក្នុងការពិភាក្សាគ្នានោះលោកស៊ីជីនពីង បានប្រាប់ដល់លោកត្រាំថា ចិននិងអាមេរិក អាចធ្លាក់ចូលក្នុងជម្លោះ ប្រសិនបើក្រុងវ៉ាស៊ីនតោន គ្រប់គ្រងមិនបានល្អបញ្ហាតៃវា់ន់។ លោកស៊ីថ្លែងថា បញ្ហាតៃវ៉ាន់ជាបញ្ហាសំខាន់បំផុត ក្នុងទំនាក់ទំនងចិន-អាមេរិក ។ ប្រសិនបើបញ្ហានោះ គ្រប់គ្រងបានល្អនោះទំនាក់ទំនងរវាងប្រទេសទាំង២ ជាសកលអាចមានស្ថេរភាពទាំងស្រុងដែរ។
លោកស៊ីជីនពីងថ្លែងក្នុងការជួបគ្នាកំពូលនោះថា លោកចង់ឲ្យឆ្នាំ២០២៦ ជាឆ្នាំប្រវត្តិសាស្ត្រ និងជានិម្មិត្តរូបដែលនឹងបើកទំព័រថ្មី ក្នុងទំនាក់ទំនងចិន-អាមេរិក។ លោកថា ចិននិងអាមេរិកត្រូវតែជាដៃគូគ្នាជាជាងប្រជែងគ្នា។ លោកបន្តថា ប្រទេសទាំង២ត្រូវជួយគ្នាទៅវិញទៅមក ដើម្បីជោគជ័យនិងភាពរុងរឿងជាមួយគ្នា ហើយស្វែងរកផ្លូវល្អៗដើម្បីឲ្យមហាប្រទេសទាំង២ឈានចូលសករាជដែលរុងរឿង ៕
ចែករំលែកព័តមាននេះ