អាមេរិក-ចិន ៖ ក្នុងបទសម្ភាស៍មួយដែលចេញផ្សាយ កាលពីថ្ងៃទី១៤ ឧសភា ដោយទូរទស្សន៍FOX NEWS ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំថ្លែងថា ចិនបានយល់ព្រមបញ្ជាទិញយន្តហោះប៊ូអ៊ីង២០០គ្រឿង ។

ទោះបីយ៉ាងណា ចំនួនយន្តហោះប៊ូអ៊ីងដែលចិនបញ្ជាទិញនេះ ពិតជាមានតិចខុសពីការប៉ាន់ប្រមាណរបស់បណ្ដាសារព័ត៌មានដែលថា ការបញ្ជាទិញយន្តហោះរបស់ចិន អាចមានដល់៥០០គ្រឿងឬលើសពីនេះទៀតផង ។ ក្រោយការចេញផ្សាយពីចំនួនយន្តហោះ ដែលចិនបញ្ជាទិញមានតិចជាងការរំពឹងទុក នាំឲ្យតម្លៃភាគហ៊ុនរបស់ប៊ូអ៊ីងធ្លាក់ចុះជិត៥% ។
រដ្ឋមន្ត្រីរតនាគារអាមេរិក លោក SCOTT BLESSENT ថ្លែងនាពេលមុននេះថា លោករង់ចាំការប្រកាសមួយទាក់ទិននឹងការបញ្ជាទិញដ៏សំខាន់មួយនៃយន្តហោះប៊ូអ៊ីង នាឱកាសនៃទស្សនកិច្ចរបស់លោកត្រាំនៅក្រុងប៉េកាំង ជួបគ្នាកំពូលជាមួយប្រធានាធិបតីចិនលោកស៊ីជីងពីង។ តាមFOX NEWS លោកត្រាំថ្លែងថា ប៊ូអ៊ីងចង់លក់យន្តហោះឲ្យចិន១៥០គ្រឿង តែពេលនេះយើងទទួលបានការយល់ព្រមទិញដល់២០០គ្រឿង ។

ក្នុងពេលជួបគ្នាជាមួយលោកស៊ីជីនពីង ទាក់ទិននឹងបញ្ហាអ៉ីរ៉ង់លោកត្រាំថា លោកស៊ីបានអះអាងប្រាប់លោកថា ក្រុងប៉េកាំងនឹងមិនបញ្ជូនគ្រឿងឧបករណ៍យោធាដល់អ៉ីរ៉ង់ឡើយ ហើយត្រៀមជួយក្នុងការបើកច្រកសមុទ្រហ័រឡើងវិញ។ លោកត្រាំអះអាងដោយសង្កត់ពាក្យថា លោកស៊ីនឹងមិនផ្ដល់សម្ភារយោធាដល់អ៉ីរ៉ង់ និងក៏ថ្លែងផងដែរថា សមភាគីចិនចង់ឃើញច្រកសមុទ្រហ័រមូសត្រូវបានបើកឡើងវិញ។ លោកស៊ីថា បើសិនជាខ្ញុំអាចជួយអ្វីមួយបានខ្ញុំនឹងជួយ។
មែនហើយការបិទច្រកសមុទ្រហ័រមូស ដោយអ៉ីរ៉ង់នឹងអាមេរិក នាំឲ្យមានការប៉ះពាល់ដោយផ្ទាល់ដល់ចិនព្រោះថា ផ្នែកមួយដ៏ធំនៃការនាំចូលប្រេងរបស់ចិនគឺដឹកឆ្លងកាត់ច្រកសមុទ្រនោះ។ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់TASNIM រាយការណ៍នាថ្ងៃទី១៤ ឧសភា ថា កងកម្លាំងអ៉ីរ៉ង់បានអនុញ្ញាតចាប់តាំងពីពេលមុននេះ ឲ្យនាវាចិនច្រើនគ្រឿងឆ្លងកាត់ច្រកសមុទ្រនេះ។

តាមសេតវិមានថា លោកស៊ីបង្ហាញពីបំណងចង់ទិញប្រេងអាមេរិកច្រើនថែមទៀត ដើម្បីកាត់បន្ថយការចំណុះលើការដឹកប្រេងកាត់ច្រកសមុទ្រហ័រមូស តែក្រុងប៉េកាំងនៅមិនទាន់និយាយពីរឿងនោះដោយចំហនៅឡើយ។
ចិននឹងអាមេរិកដែលមុននេះ បានថ្វើសង្គ្រាមពាណិជ្ជកម្មយ៉ាងសាហាវជាមួយគ្នាបះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក្រោយមកបានបន្ធូរបន្ថយវិញ។ កាលពីថ្ងៃទី១៤ ឧសភា លោក
ស៊ីបានថ្លែងទៅកាន់លោកត្រាំថា យើងត្រូវតែជាដៃគូគ្នាមិនមែនជាគូប្រជែងគ្នាឡើយ។ លោកសន្យានៅមុខបណ្ដាពាណិជ្ចករធំៗអាមេរិកដែលអមលោកត្រាំថា ទ្វាររបស់ប្រទេសលោកនឹងបើកចំហធំជានិច្ច ៕
ចែករំលែកព័តមាននេះ