ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម លួចវាយប្រហារដោយសម្ងាត់លើអ៉ីរ៉ង់ ដើម្បីសងសឹកនឹងការបាញ់ស្រោចដ្រូន និងមីស៊ីល

58 វិនាទី មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រទេស​នៅ​ឈូង​សមុទ្រ​យ៉ាងតិច​២​សង្ស័យ​លួច​វាយប្រហារ​ដោយ​ស្ងាត់​ៗ​លើ​អ៉ី​រ៉​ង់​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​របស់​អា​មេ​រិ​ក ​និង​អ៉ី​ស្រា​អែ​ល​ប្រឆាំង​អ៉ីរ៉​ង់​មក​ ។ ដោយ​ដកស្រង់​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​នានា កាសែត​អា​មេ​រិ​ក​WALL STREET JOURNAL រាយការណ៍​កាលពី​ថ្ងៃ​ទី​១១​…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រទេស​នៅ​ឈូង​សមុទ្រ​យ៉ាងតិច​២​សង្ស័យ​លួច​វាយប្រហារ​ដោយ​ស្ងាត់​ៗ​លើ​
អ៉ី​រ៉​ង់​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​របស់​អា​មេ​រិ​ក ​និង​អ៉ី​ស្រា​អែ​ល​ប្រឆាំង​អ៉ីរ៉​ង់​មក​ ។ ដោយ​ដកស្រង់​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​នានា កាសែត​អា​មេ​រិ​ក​WALL STREET JOURNAL រាយការណ៍​កាលពី​ថ្ងៃ​ទី​១១​ ឧសភា​ ថា អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​បាន​វាយប្រហារ​ទីតាំង​អ៉ី​រ៉​ង់​ច្រើន​កន្លែង ក្នុង​នោះ​ មាន​រោង​ចក្រ​ចម្រាញ់​ប្រេងកាត​មួយ​កាលពីដើម​ខែមេសា​ ។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រដែ​ល​ដកស្រង់​ប្រភព​ផ្លូវការ​លោក​ខាងលិច​ និង​សម្ដី​អ្នក​ទទួលខុសត្រូវ​អ៉ី​រ៉​ង់​២​រូប​វិញ លាតត្រដាង​កាលពី​ថ្ងៃ​ទី​១២​ឧសភា ​ថា អា​រ៉ា​ប៊ី​សា​អូឌីត​ ក៏​វាយប្រហារ​ច្រើន​លើក​លើ​អ៉ី​រ៉​ង់​ចាប់តាំងពី​ដំណាច់​ខែមីនា​មក​។


ចំពោះ​ការ​វាយប្រហារ​របស់​អា​រ៉ាប់​រួម​លើ​អ៉ី​រ៉​ង់ មាន​បណ្ដា​រូបភាព​ដែល​ហាក់ដូចជា​បញ្ជាក់​ពី​ការ​វាយប្រហារ​របស់​ប្រទេស​នោះ​លើ​អ៉ី​រ៉​ង់​។ ដើម្បី​វាយតម្លៃ​លើ​ភាព​ជឿជាក់ ចំពោះ​ការ​អះអាង​ពី​ការ​វាយប្រហារ​របស់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ​និង​អា​រ៉ា​ប៊ី​សា​អូឌីត​លើ​អ៉ី​រ៉​ង់ គេ​ត្រូវ​ពិនិត្យ​មើល​ថា​ តើ​ប្រទេស​ទាំង​២​នោះ មាន​សមត្ថភាព​យោធា​ធ្វើ​បាន​ដែរ​ឬ​យ៉ាងណា​ ។ តាម​អ្នកជំនាញ​ការ​ថា​ ពិតជា​ធ្វើ​បាន​ព្រោះ​ប្រទេស​ទាំង​២​នោះ មាន​កងទ័ពអាកាស​ដ៏​ទំនើប​បំផុត​ និង​មានការ​កែប្រែ​ថ្មី​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​។ គ្មាន​អ្វី​សង្ស័យ​ទេ​ ដែល​ប្រទេស​ទាំង​២​នោះ​ មាន​មធ្យោបាយ​វាយប្រហារ​ចំ​ៗ​បណ្ដា​ទីតាំង​របស់​អ៉ី​រ៉​ង់​។

តាម​ពិត​ទៅ​ មុន​ពេល​ចាប់ផ្ដើម​សង្គ្រាម ប្រទេស​ទាំង​២​នោះ​បាន​បដិសេធ​មិន​ឲ្យ​អា​មេ​រិ​ក​ប្រើប្រាស់ ដែនអាកាស​ពួក​គេ​ ដើម្បី​វាយប្រហារ​ប្រឆាំង​អ៉ី​រ៉​ង់ ដោយ​ចង់​ចៀសវាង​ការ​អូស​ទាញ​ពួក​គេ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ជម្លោះ​នោះ​ដែរ​ ។ តែ​សង្គ្រាម​នេះ​ មិន​អាច​ឲ្យ​ប្រទេស​ទាំង​២​នៅ​ជា​អ​ព្យា​ក្រិត​បាន​ទេ​។ ពិសេសអ៉ី​រ៉​ង់​បាន​វាយប្រហារ​លើ​ប្រទេស​ច​ទាំង​២ ដោយ​ដ្រូ​ន​និង​មី​ស៊ីល​ដើម្បី​ប្រែក្លាយ​សង្គ្រាម​ដែល​អា​មេ​រិ​ក​និងអ៉ី​ស្រា​អែ​ល​បង្ក​ឡើង ឲ្យ​គ្រប់​គ្នា​មានការ​ឈឺចាប់​។

តាម​កាសែត​ WALL STREET JOURNAL​ថា ពេល​អា​រ៉ា​ប៊ី​សា​អូឌីត​រង​ការ​វាយប្រហារ​របស់​អិ​ុ​រ៉​ង់ ប្រទេស​នោះ​ក៏​វាយប្រហារ​លើ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ខ្លាំងក្លា​ដែរ​។ ​អ៉ីរ៉ង់​បាន​ប្រើ​ដ្រូ​ន​ជាង​២៨០០​គ្រឿង​និង​មី​ស៊ី​ល​ប្រឆាំង​អា​រ៉ាប់​រួម ដែល​ច្រើន​ជាង​ប្រើ​វាយប្រហារ​អ៉ីស្រា​អែ​ល​ផង​។ ចំណែក​អ៉ីស្រា​អែ​ល​វិញ​ក៏​បាន​បញ្ជូន​ជា​ពិសេស​ប្រព័ន្ធ​ការពារ​អាកាស ជួយ​ដល់​អា​រ៉ាប់​រួម​ក្នុង​កិច្ច​ការពារ ប្រឆាំង​ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ