ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! លោក គឹម ប្រុស ប្រធានសាខា ក.ប.ប បាត់ដំបង ត្រូវបានដកតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការហើយ

1 នាទី មុន

បាត់ដំបង ៖ ទីបំផុត ! សម្រេច​បញ្ចប់​តំណែង និង​លុបឈ្មោះ លោក គឹ​ម ប្រុស ប្រធាន​សាខា…

បាត់ដំបង ៖ ទីបំផុត ! សម្រេច​បញ្ចប់​តំណែង និង​លុបឈ្មោះ លោក គឹ​ម ប្រុស ប្រធាន​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ ។ នេះ​បើ​យោង​តាម​លិខិត​របស់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែឧសភា​នេះ ។

ក្នុង​សេចក្តីសម្រេច​ដែល​មាន​ហត្ថលេខា​ដោយ លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ក្នុង​ប្រការ​១ ថា ៖ ត្រូវ​បាន​បញ្ចប់​មុខ​តំណែង និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ លោក គឹ​ម ប្រុស អត្តលេខ ១៧៣០៥០០០២០ ពី​ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្តបាត់ដំបង នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​។

សូម​រំលឹក​ថា ៖ លោក គឹ​ម ប្រុស បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​លោក​បាន​អះអាង​ថា ទុរេន​ដែល​ដាក់​លក់​នៅ​ផ្សារ​ភូ​ពុ​យ ខេត្តបាត់ដំបង គឺជា​ទុរេន​នាំ​ចូល​មក​ពី​ខេត្តកំពង់ចាម និង រាជធានី​ភ្នំពេញ ។

ករណីខាងលើនេះដែរ ដើមចម​ដែល​នាំ​ឱ្យ​មាន​វិធានការ​វិន័យ​ដ៏​ក្ដៅ​គគុក​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ផ្ដើម​ចេញពី​ការ​បំភ្លឺ​ជា​សាធារណៈ​របស់​លោក​ដែល​បាន​បញ្ជាក់​ថា ទុរេន​នៅ​ផ្សារ​ភូ​ពុ​យ ខេត្តបាត់ដំបង គឺជា​ទុរេន​ដឹក​មក​ពី​កំពង់ចាម និង​ភ្នំពេញ ដែល​ជា​ការ​លើក​ឡើង​ផ្ទុយ​ពី​ការ​ពិត និង​ខ្វះ​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ ។

ការ​លើក​ឡើង​នេះ មិន​ត្រឹមតែ​រង​ការ​ចំអក​ពី​មហាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ធ្វេសប្រហែស​ក្នុង​តួនាទី​ជា​មន្ត្រី​ការពារ​អ្នក​ប្រើប្រាស់ ដែល​តម្រូវ​ឱ្យ​មាន​ភាព​សុក្រឹត​បំផុត​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​សាធារណជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ