ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ចម្ការម្នាក់ថា ដំណាំឈូកមានតម្លៃខ្ពស់ជាងស្រូវ និងមានទីផ្សារ​ល្អ​

1 នាទី មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ នៅ​ថ្ងៃ​ទី ១៣ ឧសភា ឆ្នាំ​២០២៦ ឯកឧត្តម ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម…

ខេត្ត​ព្រៃវែង ៖ នៅ​ថ្ងៃ​ទី ១៣ ឧសភា ឆ្នាំ​២០២៦ ឯកឧត្តម ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការងារ​ដាំ​ឈួ​ក របស់​កសិករ នៅ​ឃុំ​កំពង់​ឬ​ស្សី ស្រុក​ពោធិ៍​រៀង និង​ជួប​ប្រជុំ​ជាមួយនឹង​អាជ្ញាធរ​ព្រមទាំង​មន្ត្រី​ជំនាញ​ក្នុង​ខេត្តព្រៃវែង ដើម្បី​រក​វិធីសាស្ត្រ​ជួយ​ជំរុញ​ការ​ផលិត​ក្នុងស្រុក និង​ពង្រីក​សក្តានុពល​ក​សិ​-​ឧស្សាហកម្ម ដែល​ធ្វើ​អោយ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើ​។

ក្នុង​ពេល​ចុះ​ពិនិត្យ​នោះ ឯកឧត្ដម​រដ្ឋលេខាធិការ បាន​ណែនាំ​បន្ថែម​ដល់​កសិករ​អំពី​បច្ចេកទេស​ដាំ​ដុះ និង​ការ​គ្រប់គ្រង​ទឹក ដើម្បី​ធានា​បាន​នូវ​ទិន្នផល​ខ្ពស់ ហើយ​ឯកឧត្តម ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​កសិករ​ម្ចាស់​ចម្ការ​ឈូក និង​សហគមន៍ ដើម្បី​ស្វែង​យល់​ពី​តម្រូវការ​ទីផ្សារ និង​បញ្ហា​សត្វល្អិត​ចង្រៃ​។

ឯកឧត្ដម​រដ្ឋលេខាធិការ បាន​កោតសរសើរ​ចំពោះ​កសិករ​ក្នុងស្រុក​ពោធិ៍​រៀង ដែល​បាន​បំប្លែង​ផ្ទៃដី​កសិកម្ម ឱ្យទៅ​ជា​តំបន់​ដាំ​ដុះ​ឈូក​ដ៏​មាន​សក្តានុពល​។ ឈូក​មិន​ត្រឹមតែ​ជា​ដំណាំ​សម្រាប់​បរិភោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ ទេសចរណ៍​កសិកម្ម ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត និង​ទិញ​ផលិតផល​ដោយ​ផ្ទាល់​។

បើ​តាម​ការ​លើក​ឡើង​របស់​លោក អៀន អឿ​ន ម្ចាស់​ចំការ​ឈូក ដែល​រស់នៅ​ភូមិ​ជ្រៃ​ក្រ​ហឹ​ម ឃុំ​កំពង់​ឬ​ស្សី ស្រុក​ពោធិ៍​រៀង បានអោយ​ដឹង​ថា ដំណាំ​ឈូក​មាន​តម្លៃ​ខ្ពស់​ជាង​ស្រូវ ដោយ​ឈូក​ស្ងួត​មាន​តម្លៃ​ជាង ៥ ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​រយៈពេល ៣​ខែ គឺ​ឈូក​អាច​ប្រមូល​ផល​បាន​។ ហើយ​ការ​ប្រមូល​ផល​នេះ​ទៀត​សោត គឺ​មាន​រយៈពេល​រហូត​ដល់​ទៅ ២​ខែ ទើប​អស់​។ ហើយ​លោក​ក៏​បាន​បន្ថែម​ទៀត​ថា ក្នុង​មួយ​ហិច​តា ផាត់​ការ​ចំណាយ​ទៅ​លើ​ប្រេង​និង​ឈ្នួល​រួច អាច​នៅ​សល់​ពី ៣​លាន ទៅ ៤ លាន​រៀល ទៅ​តាម​តម្លៃ​ឈូក​ឡើង​ចុះ​នៃ​ទីផ្សារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ