ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​ហ៊ុន សែន នឹង​ជួប​អ្នក​នាំ​សាច់​បង្កក​ពី​ថៃ ​ដោយ​ផ្ទាល់ ​ដើម្បី​ដឹង​ថា ​អ្នក​ណាខ្លះ​ពាក់ព័ន្ធ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ថ្លែង​ពី​ខេត្តបាត់ដំបង​ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រមុខរដ្ឋ​ស្តីទី ​បាន​បញ្ជាក់​ថា ស​ម្តេច​នឹង​ជួប​អ្នក​នាំ​សាច់​បង្កក​ពី​ថៃ​ម្តងម្នាក់ ​ដោយ​ផ្ទាល់ ​ដើម្បី​សួរនាំ​ពី​ការ​នាំ​ទំនិញ​ចូល​កម្ពុជា​ និង​អ្នក​ណាខ្លះ​ពាក់ព័ន្ធ​ ។

ក្នុង​ឱកាស​អញ្ជើញ​ពិនិត្យ​រោងចក្រ​ផលិត​សម្លៀក​បំពាក់​យោធា ក្នុង​ខេត្តបាត់ដំបង នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​កម្ពុជា បាន​បញ្ជា​ឱ្យ​ប្រមូល​តាំង​អ្នក​ឡាន​ឡើង​ទៅ សម្ដេច នឹង​សួរ​ចម្លើយ​ដោយ​ផ្ទាល់ ដើម្បី​រក​មន្ត្រី​គប់គិត ទទួល​សំណូក ចំពោះ​អ្នក​ពាក់ព័ន្ធ​នាំ​ចូល​ទំនិញ និង​សាច់​បង្កក​ពី​ថៃ ចូល​មក​កម្ពុជា ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ រក​ឱ្យ​ឃើញ និង​បើក​ការ​ស៊ើបអង្កេត​ឱ្យ​អស់ ចំពោះ​អ្នក​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​ទំនិញ និង​សាច់​បង្កក​របស់​ថៃ ​ចូល​មក​កម្ពុជា ​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ផ្ដាំផ្ញើ​អភិបាល​រាជធានី​ភ្នំពេញ អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​បើក​ការ​ស៊ើបអង្កេត ចំពោះ​អ្នក​នាំ​ទំនិញ​ថៃ ​មក​កម្ពុជា​។ សម្ដេច អត់ឱ្យ​មាន​ទំនិញ​ថៃ​ ចូល​មក​កម្ពុជា​ឡើយ ​។

សម្ដេច​តេ​ជោ បន្ថែម​ថា ត្រូវ​តែ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ​ចំពោះ​ជន​ណា​ ដែល​បាន​នាំ​ទំនិញ​ខុសច្បាប់​មក​ពី​ថៃ ជា​ពិសេស​គឺ​ប្រភេទ​សាច់​បង្កក ​តែ​ម្តង ​។

សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា ​៖ «​ប្រមូល​ទាំងអស់ តាំងពី​អ្នក​បើកឡាន ហើយ​ទុក​ថៅកែ​ខ្លះ ឱ្យ​ខ្ញុំ សួរ​ចម្លើយ​ផ្ទាល់ ជួប​ម្នាក់​ម្ដង​ៗ​ ។ និយាយ​ឱ្យ​ត្រង់​ហើយ ឱ្យ​លុយ​អាណា​ខ្លះ ធ្វើ​យ៉ាង​មិច​នាំ​ចូល​ទំនិញ​មក​ស្រុក​ខ្មែរ​បាន ?»​ ។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បានឱ្យ​បញ្ឈប់​ជា​ជា​បន្ទាន់ ដកខ្លួន​ចេញ​ជា​បន្ទាន់ ហើយ​រកមុខ​របប​ផ្សេង​វិញ​។ កម្ពុជា មិន​ត្រូវការ​ទំនិញ​ពី​ប្រទេស​ថៃ​នោះ​ទេ សម្ដេចក៏​បាន​បញ្ជាក់​ទៅគយ ត្រូវ​ពិនិត្យ​ឱ្យ​បាន​ម៉ត់ច់ត់​ផង​ដែរ​ ។

សម្តេច​តេ​ជោ​ ក៏​បាន​លើក​ឡើង​ថា​ ការ​សួរ​ដោយ​ផ្ទាល់​ចំពោះ​អ្នក​នាំ​ទំនិញ​ពី​ថៃ​នេះ​ ក៏​ដើម្បី​ចង់​ដឹង​ថា ​មាន​ជាប់​ពាក់ព័ន្ធ និង​អ្នក​រកស៊ី​ថៃ​ ឬ​យ៉ាងណា មានឈ្មោះ​អ្វី​ពិតប្រាកដ​ ដើម្បី​ផ្សាយ​ប្រាប់​ទៅ​ឱ្យ​ភាគី​ថៃ ​បានដឹង​ថា ​ថៃ​បាន​លួច​នាំ​ចូល​ទំនិញ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ថៃ​ ប្រកាស​ពិត​ព្រំដែន​ដោយ​ខ្លួនឯង មិន​ចង់ឱ្យ​មាន​ទំនិញ​ចូល​កម្ពុជា ​៕