ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​បង្កក​និង​គ្រឿងក្នុង​មាន់​ខូចគុណភាព​ជាង​ ២​តោន​ដែល​ឈ្មួញ​លួ.ច​ចេញ​តាម​ច្រក​ដូនរ័ត្ន ត្រូវ​បាន​ដុ.ត​កម្ទេច​​ចោល​

1 នាទី មុន
  • ភ្នំពេញ

ខេត្ត​ត្បូងឃ្មុំ​ ៖ ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​មធ្យោបាយ​គ្រប់​រូបភាព​ដើម្បី​ដឹក​សត្វ​មាន់​ព្រមទាំង​សាច់​បង្កក​តាម​រឺ​មក​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ចេញ​តាម​ច្រក​ដូនរ័ត្ន​ជាប់​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា​ដើម្បី​លក់​នៅ​ផ្សារ​មេមត់​នឹង​ចែកចាយ​បន្ត​ទៅ​កាន់​ស្រុក​ស្នួល ខេត្តក្រចេះ​និង​មួយ​ផ្នែក​មក​កាន់​ក្រុង​កំពង់ចាម​។ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​សហការ​ឃាត់​ព្រមទាំង​ដក​រហូត​វត្ថុ​តាង​ទាំងនេះ​ដុត​កម្ទេច​ចោល​ព្រោះ​ជា​របស់​ខូចគុណភាព​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។

លោក​កែន ច័ន្ទ​សុ​ជាតិ នាយ​រង​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​អ្នក​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០២៦​ថា​: ដោយ​ទទួល​បាន​ព័ត៌មាន​ក្រុម​ឈ្មួញ​ទុច្ចរិត បាន​លួច​ដឹក​ប្រភេទ​មាន់​រស់​ព្រមទាំង​សាច់​បង្កក​តាម​មធ្យោបាយ​ផ្សេង​ៗ ចេញពី​ច្រក​ដូនរ័ត្ន​ស្រុក​មេមត់ ដើម្បី​លក់​ចែកចាយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​និង​តាម​តំបន់​មួយ​ចំនួន​ទៀត​គឺ​ដឹក​តាម​រថយន្ត​សាំង​យ៉ុ​ង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​បែប​នេះ​កម្លាំង​របស់​បសុពេទ្យ បាន​ឃ្លាំមើល​ក៏​ឃើញ​សកម្មភាព​ដឹក​សត្វ​មាន់​រស់​ចេញពី​វៀតណាម ចូល​មក​តាម​ច្រក​ដូនរ័​ត្ន ហើយ​ត្រូវ​បាន​ស្ទាក់​ចាប់​បាន​រឺ​មក​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ដែល​បម្រុង​ដឹក​យក​មក​ចែកចាយ​នៅ​ផ្សារ​មេមត់​។

នាយ​រង​ពេទ្យសត្វ​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​ឃាត់​សត្វ​មាន់​រួម​ទាំង​សាច់​បង្កក​ចូល​មក​កម្ពុជា​ដោយ​មិន​មានច្បាប់​អនុញ្ញាត​ណា​បន្តិច​សោះ គឺ​ត្រូវ​បាន​ឃាត់​ដោយ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៩ មិថុនា ។ ហើយ​សាច់​មាន់​ដែល​ដាក់​ក្នុង​ទ្រុង ពេល​ចាប់​ឃាត់​ទុក​មួយ​យប់​ក៏​បាន​ងាប់​អស់​ពាក់កណ្ដាល ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត ដើម្បី​បង្ការ​ខ្លាច​ឆ្លង​ជំងឺ​ពី​សត្វ​មក​សត្វ​និង​ពី​សត្វ​មក​មនុស្ស(H5N1) ។ ជាមួយ​នោះ​កម្លាំង​ជំនាញ​របស់​(​ក​.​ប​.​ប​) បាន​យក​រថយន្ត​ពិសោធន៍​ចល័ត​មក​ពិនិត្យ​មើល​សាច់​បង្កក​ឃើញ​ថា​ខូចគុណភាព បើ​យើង​ទទួលទាន​ដោយ​ពុំ​បានដឹង​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​។

ក្រោម​កិច្ចសហការ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​នោះ​មាន​ជំនាញ​ពេទ្យសត្វ គយ​រដ្ឋាករ​មេមត់អាជ្ញាធរ​ដែនដី បាន​សម្រេច​យក​សត្វ​មាន់​និង​សាច់​បង្កក​ទៅ​ដុត​បំផ្លាញ​ចោល​នា​រសៀល​ថ្ងៃ​ទី​១០​មិថុនា ដែល​មាន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ក្នុង​ទិដ្ឋភាព​នោះ​គឺ​មានការ​ចូលរួម​ពី​លោក​ឃិ​ន វិ​ជ្ជ​តា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ អាជ្ញាធរ​ដែនដី និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ប្រចាំ​ច្រកព្រំដែន​ដូនរ័ត្ន ទំនិញ​ខូចគុណភាព​ដូច​មាន​ខាងក្រោម​៖

១-សត្វ​មាន់​ចំនួន ៥២​ទ្រុង (១​ទ្រុងមាន​២០​គ​.​ក​) សរុប​ស្មើនឹង ១០៤០​គីឡូក្រាម
២.​សាច់ក្រក​ស្បែក​ស្រួយ (​ប្រហិត​លាយ​ម្សៅ​) ចំនួន​៤៦​កេស (១​កេស​២០​គ​.​ក​) សរុប​ស្មើនឹង ៩២០​គីឡូក្រាម
៣.​គ្រឿងក្នុង​មាន់​បង្កក (​កោះមាន់​) ចំនួន​១០​កេស (១​កេស​មាន​១០​គ​.​ក​) សរុប​ស្មើនឹង​១០០​គីឡូក្រាម
៤.​ស្លាបមាន់​បង្កក ចំនួន​១០​កេស (១​កេស​១៥​គ​.​ក​) សរូប​ស្មើនឹង​១៥០
បរិមាណ​ទំនិញ​ខូចគុណភាព​ដែល​ត្រូវ​កម្ទេច​ចោល​សរុប​ចំនួន ២២១០​គីឡូក្រាម​។

លោកនាយ​រង​ការិយាល័យ​ផលិតកម្ម​និង​បសុពេទ្យ​ខេត្ត​ត្បូងឃ្មុំ​បញ្ជាក់​ថា
ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​ចោល​នៅ​ប្រភេទ​សត្វ​មាន់​និង​សាច់​បង្កក​ខូចគុណភាព​រហូត​មក​ដល់​យប់​ថ្ងៃ​ទី​១០​និង​ព្រឹក​ថ្ងៃ​១១​មិថុនា ឆ្នាំ​២០២៦ មិន​មាន​ឃើញ​សកម្មភាព​ដឹក​សត្វ​មាន់​ចូល​តាម​ច្រក​ដូន​រដ្ឋ​នេះ​ទៀត​នោះ​ទេ​។ តាម​ប្រភព​ខ្លះ​សាច់​បង្កក​អាច​ត្រូវ​បាន​ឈ្មួញ​បង្វែង​បាន​ចេញពីផ្ទះ​លេខ​២ ចូល​មក​វៀតណាម​រួច​ចេញ​មក​កម្ពុជា​តែ​ត្រង់​ចំណុច​នេះ​រូប​លោក​មិន​ច្បាស់​នោះ​ទេ​។ ប្រមាណ​ជាង​មួយ​ខែ​ក្រុម​ឈ្មួញ​រកស៊ី​មាន់​កាច​ៗ បាន​ប្រើ​កាំភ្លើង​ស្នប់​បាញ់​បែក​កញ្ចក់​រថយន្ត​របស់​អ្នក​សារព័ត៌មាន​អន​ឡាញ ដោយ​មក​ដល់​ពេល​នេះ​រកមុខ​មិន​ទាន់​ឃើញ ខណៈ​ដែល​ក្រុម​អ្នក​សារព័ត៌មាន​ចាំ​តាម​ឃ្លាំមើល​ថត​រថយន្ត​ដឹក​សត្វ​មាន់​ចេញពី​ច្រក​ដូនរ័ត្ន ៕