ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ សញ្ញាទឹកនោមបង្ហាញថា តម្រងនោមកំពុងមានបញ្ហា

12 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបញ្ជាក់ថា ការចង់នោមភ្លាមៗក្រោយផឹកទឹក មិនអាចសន្និដ្ឋានថាតម្រងនោមខ្សោយ ឬមានជំងឺតម្រងនោមបានទេ ព្រោះជាញឹកញាប់វាគ្រាន់តែជាប្រតិកម្មធម្មតារបស់ប្លោកនោម។

ទោះជាយ៉ាងណា ប្រសិនបើទឹកនោមមានការប្រែប្រួលខុសប្រក្រតី ដូចជាពណ៌ក្រហម ឬត្នោត បរិមាណនោមកើន ឬថយខ្លាំង ក្លិនស្អុយខ្លាំង និងមានពពុះច្រើនមិនបាត់យូរ នោះអាចជាសញ្ញាព្រមានជំងឺតម្រងនោម ឬបញ្ហាប្រព័ន្ធទឹកនោម ដែលគួរទៅពិនិត្យសុខភាពឱ្យបានឆាប់រហ័ស៕