ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា មកដល់ខែសីហា នៃឆ្នាំ២០២៦នេះកម្ពុជាត្រូវបានគេដឹងថា មានយានយន្តសរុបជាង ៨,៥៨ លានគ្រឿង ។
ស្ថិតិបានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ រថយន្តធុនស្រាលដែលចុះបញ្ជី គឺមានប្រមាណជាជាង១លានគ្រឿង, រថយន្តធុនធ្ងន់ចំនួនចូលជិត៣២ម៉ឺនគ្រឿង ហើយទោចក្រយានយន្ត និងត្រីចក្រយានយន្តសរុបប្រមាណជាជាង៧លានគ្រឿង ។
នៅពេលដែលយានយន្តចុះបញ្ជីកើននោះក៏វាស្របនឹងស្ថិតិនៃការនាំចូលរថយន្តមានកំណើនឡើងផងដែរ ។
តាមស្ថិតិដែលប្រភពទុកចិត្តបានផ្តល់ឲ្យបានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ដដែល កម្ពុជាបាននាំចូលរថយន្តលក្ខណៈគ្រួសារតម្លៃជិត៧៩៦លានដុល្លារ កើនឡើងជិត១៥ភាគរយ រថយន្តដឹកអ្នកដំណើរតម្លៃ៣៤ លានដុល្លារថយចុះជិត១២ភាគរយ ហើយរថយន្តដឹកទំនិញជាង១២៤ លានដុល្លារកើនឡើងជិត៤០ភាគរយ ៕
ចែករំលែកព័តមាននេះ