សង្គ្រាមអ៉ីរ៉ង់ ៖ គម្រោងដំណោះស្រាយដែលរៀបរៀងដោយអាមេរិក សម្រាប់ពន្យារពេល១ឆ្នាំទៀតអាណត្តិក្រុមអ្នកជំនាញការនុយក្លេអ៊ែររបស់អ.ស.ប ត្រូវបានបដិសេធក្នុងប្រឹក្សាសន្តិសុខ ដោយ១១សំឡេង និង២សំឡេងគាំទ្ររួចប្រទេសសូម៉ាលី និងប៉ាគីស្ថានបោះអនុប្បវាទ ។

រុស្ស៊ី និងចិនបានប្រើវេតូប្រឆាំងគម្រោងដំណោះស្រាយរបស់អ.ស.បនេះ ដែលអនុញ្ញាតឲ្យពួកអ្នកជំនាញការឯករាជ្យបន្តត្រួតពិនិត្យបណ្ដាទណ្ឌកម្មដែលដាក់ប្រឆាំងអ៉ីរ៉ង់ ទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនោះ។ បែបនេះ ជាអន្លូងដ៏ធ្ងន់មួយចំពោះការខិតខំប្រឹងប្រែងត្រួតពិនិត្យរបស់អន្តរជាតិ ។ រៀបរៀងដោយសហរដ្ឋអាមេរិក គម្រោងដំណោះស្រាយនោះ គ្រោងពន្យារពេល១ឆ្នាំទៀតអាណត្តិរបស់ក្រុមអ្នកជំនាញការអ.ស.ប ។ គម្រោងដំណោះស្រាយនោះ បដិសេធកាលពីថ្ងៃទី១៧ កញ្ញាក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.បជាមួយសំឡេង១១ទល់នឹង២សំឡេងគាំទ្រ។ សូម៉ាលីនិងប៉ាគីស្ថានបានបោះអនុប្បវាទ។

ចាប់តាំងពីអ៉ីស្រាអែល និងអាមេរិកវាយប្រហារខ្លាំងក្លាបំផុតលើបណ្ដាទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីខែមិថុនា ឆ្នាំ២០២៥ មក បណ្ដាអ្នកត្រួតពិនិត្យនុយក្លេអ៊ែររបស់អ.ស.ប មិនអាចទៅត្រួតពិនិត្យបណ្ដាទីតាំងស្តុកអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិតខ្ពស់របស់
អ៉ីរ៉ង់ឡើយ ។ ទីភ្នាក់ងារត្រួតពិនិត្យនុយក្លេអ៊ែររបស់អ.ស.ប អះអាងថា អ៉ីរ៉ង់នៅអាចរក្សាការស្ដុកអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិតខ្ពស់៦០% ដែលមានទម្ងន់ប្រមាណជា៤៤០៩គីឡូក្រាម។ អ៊ុយរ៉ានីញ៉ូមចម្រាញ់ដល់កម្រិត៩០% អាចយកមកប្រើផលិតគ្រាប់បែកនុយក្លេអ៊ែរបានហើយ ។

រុស្ស៊ី និងចិនធ្លាប់ស្នើដល់អាមេរិក និងបណ្ដាសម្ព័ន្ធមិត្តថា កុំដាក់គម្រោងដំណោះស្រាយនោះឲ្យបោះឆ្នោតក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.បដោយយល់ថា វាគ្រាន់់តែជាការបង្កើនភាពតានតឹងក្នុងក្រុមប្រឹក្សាសន្តិសុខតែប៉ុណ្ណោះ តែក្រុងវ៉ាស៊ីនតោនជ្រើសរើសយកការប្រឈមមុខដាក់គ្នា ៕
ចែករំលែកព័តមាននេះ