ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅឆ្នាំ២០២៧ រដ្ឋាភិបាលអាចមានសិទ្ធិខ្ចីប្រាក់ពីបរទេសត្រឹមរង្វង់ជាង ៣ពាន់លានដុល្លារ

1 ម៉ោង មុន

សម្រាប់​ឆ្នាំ​២០២៧ រដ្ឋាភិបាល​កម្ពុជា អាច​មាន​សិទ្ធិ​ខ្ចីប្រាក់​ពី​គេ ជា​ពិសេស គឺ​ប្រាក់​កម្ចី​ពី​បរទេស​មិន​លើស​ពី​៣​ពាន់​លាន​ដុល្លារ​នោះ​ទេ ។

ឯកសារ​មួយ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា នៅ​ឆ្នាំ​២០២៧​ខាង​មុខ រដ្ឋាភិបាល​កម្ពុជា​អាច​មាន​សិទ្ធិ​ស្វែងរក​ឥណទាន ឬ​ប្រាក់​កម្ចី យក​មក​វិនិយោគ​លើ​សកម្មភាព​ផ្សេង​ៗ​ត្រឹម​រង្វង់ ២២៥០ ០០០ ០០០ SDR ដែល​មាន​ត​ម្ល​ស្មើនឹង​ប្រមាណ​ជា ៣​ពាន់​លាន​ដុល្លារ​ជាង ។

ប្រភព​ដដែល​បាន​បន្ត​ថា អ្នក​ដែល​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ស្វែងរក​កម្ចី​នេះ គឺ​មាន​តែ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មួយ​គត់​ដែល​មាន​សិទ្ធិ តាម​ការ​ប្រទាន​ជា​លាយលក្ខណ៍អក្សរ​ដោយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ក្នុង​ការ​ចុះហត្ថលេខា ។

ប្រភព​ដដែល​បញ្ជាក់​ថា សម្រាប់​ប្រាក់​កម្ចី​ទាំងនេះ គឺ​សម្រាប់​យក​មក​បំពេញ​ដល់​តម្រូវការ​នៃ​គម្រោង​វិនិយោគសាធារណៈ និង​គាំទ្រ​មូលនិធិ​ទ្រទ្រង់​ថវិកា​ជា​គុណប្រយោជន៍​នៃ​ថវិកា​ទូទៅ​របស់​រដ្ឋ ឬ​លើ​ការ​ធានា​របស់​រដ្ឋ ៕