គ្រោះ.ថ្នា.ក់.ចរាចរណ៍ក្នុងថ្ងៃបុណ្យអុំទូក៣ថ្ងៃ ស.ម្លា.ប់ជីវិតមនុស្សអស់២៧នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងនៅទូទាំងប្រទេសចំនួន៣៧ករណី បណ្តាលឱ្យមនុស្សស្លាប់២៧នាក់ និងរងរបួសធ្ងន់-ស្រាលចំនួន៤៩នាក់ ។ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ចំនួននេះកើនឡើង១១ករណី ស្លាប់កើនឡើង១៤នាក់ និងអ្នករងរបួសកើនឡើង១៦នាក់ ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ។
របាយការណ៍ឱ្យដឹងទៀតថា គ្រោះថ្នាក់ភាគច្រើនបានកើតឡើងនៅចន្លោះពេលយប់ ចំនួន ២០ករណី ខណៈមូលហេតុចម្បងរួមមាន ការបើកបរលើសល្បឿនកំណត់១៤ករណី មិនគោរពសិទ្ធិ៩ករណី មិនប្រកាន់ស្ដាំ៥ករណី ប្រជែង៤ករណី ស្រវឹង៣ករណី និងបត់មិនប្រយ័ត្ន២ករណី ។
គ្រោះថ្នាក់ទាំងនេះ បានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម និងខេត្តព្រៃវែង ។
បើគិតពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា មកនេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងចំនួន២២៣ករណី បណ្តាលឱ្យមនុស្សស្លាប់១៤៤នាក់ និងរងរបួស៣១៤នាក់ ដោយក្នុងនោះ១២៩ករណី កើតឡើងនៅពេលយប់ ៕

ចែករំលែកព័តមាននេះ