ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា! អុំទូក៣ថ្ងៃ ខេត្តព្រះសីហនុ ស្រូបទាញភ្ញៀវទេសចរបានជាង៣៤ ម៉ឺននាក់ ឯភ្ញៀវបរទេសទៅលេងតាមកោះហក់ឡើងដល់ជាង៤៣%

1 ម៉ោង មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ ឆ្នេរសមុទ្រ និងកោះនានានៅខេត្តព្រះសីហនុ នៅតែជាមេដែកស្រូបទាញភ្ញៀវទេសចរ! ត្រឹម ៣ ថ្ងៃនៃបុណ្យអុំទូក មានភ្ញៀវជាតិជាង ៣៣ ម៉ឺននាក់ទៅលេងកម្សាន្ត។

ក្នុង​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៃ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ដ មាន​ដូច​ខាងក្រោម ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង សរុប ៣៤២.៥៤១​នាក់ កើនឡើង​៦,៦៩​ភាគរយ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៣៣៤.១៩៣​នាក់ កើនឡើង​៦,៩៥​ភាគរយ ភ្ញៀវ​បរទេស​មាន​ចំនួន​៨,៣៤៨​នាក់ ថយ​ចុះ ២,៩១​ភាគរយ ។ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ​ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​បាន​លើក​ឡើង​ថា ភ្ញៀវ​មក​លេង​កម្សាន្ត​តាម​បណ្តា​ឆ្នេរ និង​រមណីយដ្ឋាន​នានា សរុប​៣៣៧,៦៣១​នាក់​កើនឡើង​៦,៨៥​ភាគរយ ក្នុង​នោះ​ភ្ញៀវ​ជាតិ មាន​ចំនួន​៣៣២,១០៥​នាក់ កើនឡើង​៦,៤៧​ភាគរយ និង​ភ្ញៀវ បរទេស​មាន​ចំនួន​៥.៥២៦​នាក់ ថយ​ចុះ ៨,៨០​ភាគរយ ។ ភ្ញៀវ​ចូល​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ មាន​ចំនួន ១១​ជើង មាន​ភ្ញៀវ​ទេសចរ​សរុប ១.០៤៤​នាក់ ថយ​ចុះ ២០,១៨​ភាគរយ ក្នុង​នោះ ភ្ញៀវ​ជាតិ​មាន​ចំនួន ០៦​នាក់ ថយ​ចុះ​៥០​ភាគរយ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ១.០៣៨​នាក់ ថយ​ចុះ ១៩,៩១​ភាគរយ ។

ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា​ក្នុង​ខេត្ត មាន​ចំនួន​សរុប​៣.៨៦៦​នាក់ កើន ឡើង ២,៥២​ភាគរយ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ២.០៨២​នាក់ ថយ​ចុះ ១៧,៦៤​ភាគរយ និង​ភ្ញៀវ​បរទេស​មាន​ចំនួន ១.៧៨៤​នាក់ កើនឡើង ៤៣,៥២​ភាគរយ ៕