ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះប្រដេញធុន F-16 របស់អាមេរិកធ្លាក់ក្នុងរដ្ឋមីជីហ្គេន តែអ្នកបើកបរលោតចេញរួចជីវិត

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ យន្តហោះ​ប្រដេញ​ធុន​F-16​មួយ​គ្រឿង​របស់​កងទ័ព​អា​មេ​រិ​ក បាន​ធ្លាក់​ក្នុង​រដ្ឋ​មី​ជី​ហ្គេ​នភា​គ​ខាងជើង​ប្រទេស ដោយ​អ្នក​បើក​អាច​លោត​ចេញ​ជាមួយ​ឆ័​ត្រ​យោង​ដោយ​ជោគជ័យ​។ នេះ​ជា​ការ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៧​ កញ្ញា​ របស់​កងទ័ព​អា​មេ​រិ​ក ដោយ​អះអាង​ពី​ព័ត៌មាន​នេះ​របស់​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក ​។

យន្តហោះ​ធុន​ F-16​ នេះ​ របស់​កង​ឆ្មាំ​អាកាស​ជាតិ​រដ្ឋ​តិច​សាស់ នៃ​កងវរសេនាតូច​យន្តហោះ​ប្រដេញ​លេខ​១៤៩ បាន​ធ្លាក់​ពេល​បំពេញបេសកកម្ម​ហ្វឹកហ្វឺន​ជា​ទម្លាប់​នៅ​ជិត​ទីក្រុង​TRAVERSE CITY ។ អ្នក​បើក​បាន​លោត​ចេញ​ទាន់​ដោយ​ជោគជ័យ ហើយ​ការ​ធ្លាក់​យន្តហោះ​នោះ​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើប​អង្កេត​មួយ​លើ​មូលហេតុ​។

យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា ​មាន​បទបញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ចេញពី​តំបន់​យន្តហោះ​ធ្លាក់​នេះ ក្នុង​រង្វង់​១,៦​គីឡូម៉ែត្រ​តែ​មិន​ផ្ដល់​ភាព​លម្អិត​ថែម​ទៀត​ឡើយ​។ យន្តហោះ​នេះ​ក្រោយ​ពី​ធ្លាក់​ត្រូវ​បាន​ភ្លើង​ឆេះ​ហ្មត់​ ៕