ស្ថិតិនៃប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា នៅក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៦ បានចាប់ផ្តើមបង្ហាញសញ្ញានៃផលប៉ះពាល់អវិជ្ជមាន ខណៈពិភពលោកកំពុងមន្ទិលនឹងស្ថានភាពនៃសង្គ្រាមនៅមជ្ឈឹមបូព៌ារ ។
ស្ថិតិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឲ្យដឹងថា ពីខែមករា ដល់ខែសីហា វិស័យអាកាសចរណ៍កម្ពុជា ទទួលជើងហោះហើរទាំងចេញ និងចូលសរុបជាង៤២.០០០ជើង ថយចុះ១ភាគរយ ហើយអ្នកដំណើរវិញ គឺមានរង្វង់ជាង៤,១៥ លាននាក់ ថយចុះ១០ភាគរយ ប៉ុន្តែការដឹកជញ្ជូនទំនិញវិញ គឺមានជាង ៦៦.៦០០ តោន កើនឡើងប្រមាណជា១៧ភាគរយ។
មកដល់ពេលនេះ កម្ពុជាមានការតភ្ចាប់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយនឹងប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន ចិន កូរ៉េខាងត្បូង និងមជ្ឈឹមបូព៌ាជាដើម ៕
ចែករំលែកព័តមាននេះ