ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ហាងធុំក្លិន​ស្អុយ​​នៅ​ចំណុច​ជាន់​ទី៣ សង្ស័យ​សត្វ​អ្វី​ស្លា.ប់ ក៏នាំបុគ្គលិក​​ឡើង​ទៅ​មើល ប្រទះឃើញ​បុរសម្នាក់យ៉ាងរន្ធ.ត់

1 នាទី មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ បើ​តាមការ​សន្និដ្ឋាន របស់​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​អះអាង​ថា សាកសព​ដែល​ឡើង​ទៅ​ដេក​ស្លាប់ នៅ​ជាន់​ទី​៣ ហើម​ស្អុយ ទើប​ដឹង​នោះ​ជា ជនអនាថា ដេក ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង បង្ក​ការ​ភ្ញាក់ ផ្អើល​ពេញ​ក្រុង​សៀមរាប​រហូត​ដល់​សមត្ថកិច្ច​។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើង​នៅ​វេលា​ម៉ោង​១៥ និង ០០​នាទី រសៀល ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិត​នៅ​ចំណុច​: ហាង​មួយកន្លែង​ ម្តុំ​ផាប់​ស្ទ្រី​ត ផ្លូវ​ដឺ​ហែម ទល់មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម រាប ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​.​ខេត្តសៀមរាប ។

‎បើ​តាម ប្រសាសន៍​របស់ លោក ឧត្តម សេនីយ៍​ត្រី ណុ​ប សា​រ៉ា​ក់ ស្នងការ រង និង ជា​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប បាន​ប្រាប់​តាម តេ លេ​ក្រាម នៅ​រសៀល ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៦ នេះ​ថា​ជន​មិន​ស្គ​ល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​២០​ឆ្នាំំ មុខរបរ ជា ជនអនាថា​  ទីលំនៅ​គ្មាន ។ ‎​

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​យើង​បាន​ចុះ​សហការ​ជាមួយ កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល សង្កាត់ ស្វាយ ដង្គំ ចុះ​ដល់​កន្លែង​ទីតាំង កើតហេតុ ក៏ បាន សហការ​ជាមួយ ម្ចាស់ ហាង ឈ្មោះ ញ៉េ​ប ស្រ៊ុ​ន​ហ៊ា​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​.​ខេត្តសៀមរាប បាន​ប្រាប់​ឱ្យ​សមត្ថកិច្ច​យើង​ដឹង​ថា រូប​ខ្លួន​បាន​ជួល​ទីតាំង​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​.​ខេត្តសៀមរាប នឹង​បាន​បើកហាង​យីហោ ខូ​ហ្ស៊ី​បារ (COZY BAR) នៅ​ទីនោះ​តែ​ម្ដង ដោយ​បាន​ដំណើរការ​រហូត​ដល់​បច្ចុប្បន្ន​មាន​រយះ​ពេល​ចំនួន​១០​ឆ្នាំ​មក​ហើយ ដោយ​ចាប់ផ្ដើម​បើក​ពី​វេលា​ម៉ោង ១០ និង ០០​នាទី​ព្រឹក នឹង​បិត​នៅ​វេលា​ម៉ោង ០៤​និង​០០​នាទី​ទាប​ភ្លឺ ។ លុះ​នៅ​ថ្ងៃ​ទី​០៩ ខែ កក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៣​និង​០០​នាទី​រសៀល រូប​ខ្លូ​ន​បាន​មក​មើល​ការ​ខុស​ត្រូវ​នៅ​ហាង​ទីតាំង​ខាងលើ​ដូច ធម្មតា ហើយ​ដល់​វេលា​ម៉ោង ១៥​និង​០០​នាទី ល្ងាច​ថ្ងៃ​ទី​១០ ខែ កក្កដា​ឆ្នាំ​២០២៦ រូប​ខ្លួន​ក៏​បាន​ចាក់ចេញ​ទៅ​មើល​ហាង​ផ្សេង​មួយ​កន្លែង​ទៀត ។

លោក ស្នងការ​រង បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៥​និង​០០​នាទី រសៀល ពេល​ដែល​រូប​គាត់​​( ម្ចាស់​ហាង​)​មក ដល់​ហាង​ទីតាំង​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​បាន​ធុំក្លិន​ស្អ៊ុយ​នៅ​ចំណុច​ជាន់​ទី​០៣ រួចខ្លួន​នឹង​បុគ្គលិក​បាន​នាំ​គ្នា​ឡើង​ទៅ​មើល​ដោយ​សង្ស័យ​សត្វ​អ្វី​ស្លាប់​ទើប​មាន​ក្លិន​ស្អ៊ុយ ពេល​ទៅ​ដល់​ក៏​បានឃើញ​មាន​សាកសព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ភេទ​ប្រុស អាយុ​ប្រហែល​ជាង​២០​ឆ្នាំ មិន​មាន​ពាក់អាវស្លៀកខោជើងវែង​ពណ៌​ខ្មៅ មិនដឹង​ចូល​ពី​ពេល​ណា បាន​ដេក​ស្លាប់​នៅ​លើ​កាំជណ្ដើរ​ផ្លូវ​ឡើង​បាត់​ទៅ​ហើយ ដោយ​មិនដឹង​ដេក​ស្លាប់​ពី​ពេល​ណា​នោះ​ទេ រួច​រូប​ខ្លួន​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច មូលដ្ឋាន​តែ​ម្ដង ។​.

‎​បន្ទាប់​ពី​ពិនិត្យ​សាកសព នៅ​ទីតាំង​ខាងលើ សាកសព​ដេក​នៅ​លើ​កាំជណ្ដើរ​ផ្លូវ​ឡើង​ក្នុង​បរិវេណ​ហាង​ជាន់​ទី​៣ ស្លៀកខោ ជើងវែង​សាច់​ក្រណាត់​ព​ណ៍ ខ្មៅ គ្មាន​ពាក់អាវ មាន​កម្ពស់ ១.៧០ ស​.​ម​-​។ ក្រោយ​សមត្ថកិច្ច​ជំនាញ បាន​ពិនិត្យ គ្រប់​ជ្រុងជ្រោយ អស់ហើយ​ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់ មិនមែន​ជា​ករណី​ឃាតកម្ម​នោះ​ទេ​។​-​សាកសព​មាន​សភាព​ហើម​ធុំក្លិន​ស្អ៊ុយ នឹង​ស្បែក​ឡើង​ពង ហើយ មាន​សភាព​រឹង គ្រប់​សន្លាក់​ដៃជើង ។ យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី ការ​ពិនិត្យ​សាក សព និង​តាម​ការ​បញ្ជាក់​ពី​លោកគ្រូ​ពេទ្យ​កោសល្យវិច័យ យើង​សន្និដ្ឋាន​បាន​ថា : សាកសព​ស្លាប់​ដោយសារ គាំងបេះដូង ។

បច្ចុប្បន្ន កម្លាំង សមត្ថកិច្ច​ចម្រុះ​បាន​ពិនិត្យ​សាកសព រួច ហើយ​មិន​អាច​រក្សា​ទុក​ទៀត​បាន​ក៏​បាន​នាំ​គ្នា​សម្រេច​បង្កើត​គណៈ​កម្មការ​ដឹក​យក​សាក​សព​ទៅបូជា នៅ​វត្ត​ចក ដើម្បី​ស្វែងរក​សាច់ញាតិ​៕