ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក ត្រាំ ច្រានចោលព័ត៌មានថា អ៊ីស្រាអែលផ្តល់ព័ត៌មានពីផែនការអ៊ីរ៉ង់​ធ្វើឃាតរូបលោក​

12 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី១១ ខែកក្កដានេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានច្រានចោលព័ត៌មានដែលថា អ៊ីស្រាអែលបានផ្តល់ព័ត៌មានសម្ងាត់ស្តីពីផែនការរបស់អ៊ីរ៉ង់ក្នុងការធ្វើឃាតរូបលោក។

ទោះជាយ៉ាងណា លោកបានអះអាងថា ប្រសិនបើមានការវាយប្រហារលើរូបលោក នោះអាម៉េរិកនឹងឆ្លើយតបយ៉ាងធ្ងន់ធ្ងរចំពោះអ៊ីរ៉ង់។ លោកក៏បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងបន្តកិច្ចចរចាជាមួយអ៊ីរ៉ង់ បន្ទាប់ពីបានជូនដំណឹងថា បទឈប់បាញ់បានបញ្ចប់៕