សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ការសិក្សាថ្មីមួយបានបង្ហាញថា យុវវ័យជាច្រើនប្រើទូរស័ព្ទរហូតដល់យប់ជ្រៅក្នុងថ្ងៃសិក្សា ដែលបណ្តាលឱ្យគេងមិនគ្រប់គ្រាន់ និងប៉ះពាល់ដល់ការរៀនសូត្រ ការគ្រប់គ្រងអារម្មណ៍ និងសុខភាពផ្លូវចិត្ត។ អ្នកជំនាញណែនាំឱ្យយុវវ័យគេងចន្លោះពី ៨ ទៅ ១០ម៉ោងក្នុងមួយយប់ និងកាត់បន្ថយការប្រើទូរស័ព្ទមុនចូលគេង។
អ្នកស្រាវជ្រាវក៏បានណែនាំឱ្យឪពុកម្តាយកំណត់ច្បាប់ប្រើឧបករណ៍អេឡិចត្រូនិកក្នុងគ្រួសារ ដូចជាបង្កើតតំបន់គ្មានអេក្រង់ និងទុកទូរស័ព្ទនៅក្រៅបន្ទប់គេង ដើម្បីជួយឱ្យកូនៗមានទម្លាប់គេងល្អ និងការអភិវឌ្ឍសុខភាពប្រសើរឡើង៕
ចែករំលែកព័តមាននេះ