ខេត្តកំពង់ស្ពឺ ៖ នាវេលាម៉ោង១៩និង៣០នាទីថៃ្ងទី២៥ ខែសីហា ឆ្នាំ២០២៦នេះដោយទទួលបានព័ត៌មានករណីឃាតកម្ម លោកវរសេនីយ៍ឯកឃុត សុផល អធិការនគរបាលស្រុក បានបញ្ជាអោយកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្ត៍នគរបាលរដ្ឋបាលស្គុះ ចុះប្រតិបត្ដិការស្រាវជ្រាវបន្ទាន់ និងឈានទៅឃាត់ខ្លួនឈ្មោះ សុខ ប៊ុននាថ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយដង្គុំឃុំស្គុះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
ប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា តាមការបញ្ជាក់មូលហេតុ ដែលឈានដល់ការប្រើកាំបិតផ្គាក់កាប់សម្លាប់បងប្រុស (សុខ ប៊ុននាថ) ដោយសារឥទ្ធិពលទឹកប្តូរនិស្ស័យ។ នៅពេលផឹកស្រាចូលខ្លួនហើយស្រវឹងខ្លាំង និងបានទាស់ពាក្យសម្តីគ្នាជាមួយឈ្មោះ សុខ បូណា ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវជាបងបង្កើត រស់នៅផ្ទះជាមួយគ្នា ដោយសារតែបងបានយកដំបងឫស្សីវាយមកលើខ្លួនពីដំបង រួចបានស្ទុះទៅយកកាំបិតផ្គាក់កាប់មកលើបងតែម្ដង ត្រូវចំក្បាល និងកញ្ចឹងក បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
សមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាង ៖ កាំបិតផ្គាក់ដងឫស្សី ចំនួនមួយដើម មានប្រឡាក់ឈាម បោះចោលនៅក្បែរផ្ទះ ។
ករណីខាងលើនេះ សមត្ថកិបានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចាត់ការតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ