ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគ្គិភ័យឆេះរោងចក្រគីមី​នៅរុស្ស៊ី សម្លាប់មនុស្សម្នាក់​ និងជាង ១៣០នាក់រងរបួស​

5 ម៉ោង មុន

ប្រទេសរុស្ស៊ី៖​ យ៉ាងហោចមនុស្សម្នាក់បានស្លាប់ និងជាង ​១៣០នាក់រងរបួស​ ក្នុងហេតុការណ៍អគ្គិភ័យនៅរោងចក្រគីមីឧស្ម័នមួយកំពុងសាងសង់ ក្នុងតំបន់​ភាគខាងកើតប្រទេសរុស្ស៊ី នៅថ្ងៃទី២៥ ខែសីហា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ។

ក្រសួងសុខាភិបាលរុស្ស៊ីបានឱ្យដឹងថា អ្នករងរបួស ​១៩នាក់​ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយស្ថានភាពមួយចំនួនមានកម្រិតមធ្យម និងធ្ងន់។

តាមការស៊ើបអង្កេតបឋម អគ្គិភ័យបានផ្តើមចេញពីផ្នែកបច្ចេកទេសជំនួយនៃប្រព័ន្ធផលិត។ អាជ្ញាធរបានគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ការរីករាលដាលនៃអគ្គិភ័យបានទាំងស្រុងហើយ៕