ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ក្លាយជា​គោលដៅ​ក្នុង​ជម្រើស​ផលិត​វី​ដេ​អូ AI របស់​ចិន

7 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ ​បាន​អះអាង​ថា អ្នក​ផលិតភាព​យន្ត​ចិន ​បាន​សម្រេច​ជ្រើសរើស​កម្ពុជា ជាទី​តាំង​ថត និង​ផលិត​វី​ដេ​អូ AI ផ្សព្វផ្សាយពី​សម្រស់​ពិត​របស់​កម្ពុជា ចែករំលែក​ទៅ​កាន់​ពិភពលោក ។

ការ​អះអាង​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែលលោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជួប​គណប្រតិភូ​មួយ​ក្រុម ដោយ​ប្រធានបទ​ផ្តោត​លើ​ការ​ផលិតភាព​យន្ត​ភាគ​ខ្លី ផ្សព្វផ្សាយ​ទេសចរណ៍​ឌី​ជី​ថ​ល និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​នាំ​យក​សក្តានុពល​ទេសចរណ៍ និង «​សម្រស់​ពិត​របស់​កម្ពុជា​» ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ​។

តាម​ការ​គ្រោង​ទុន​វី​ដេ​អូ AI នេះ នឹង​ផលិត​ដោយ​ក្រុមហ៊ុន VINCIS ដោយ​បង្ហាញ​ពី​តំបន់​អង្គរ នៅ​ក្រោម​និទានកថា ដែល​គេ​ប​ញ្ជូ​ល​បច្ចេកវិទ្យា​ទំនើប​ជាមួយ​វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ម្ហូបអាហារ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ដើម្បី​នាំ​យក «​សម្រស់​ពិត​របស់​កម្ពុជា​» ទៅ​ឱ្យ​ពិភពលោក​បានឃើញ និង​ស្គាល់​កាន់តែ​ច្បាស់ ៕