ឆេះឃ្លាំងស្តុកកម្ទេចក្រណាត់នៅខេត្តតាកែវ ខូចខាតកម្ទេចក្រណាត់ ៣០តោន និងខូចខាតសរុប ជាង១ម៉ឺនដុល្លារ
- ភ្នំពេញ
ខេត្តតាកែវ ៖ លោកវរសេនីយ៍ទោមូល សារ៉ាត់អធិការនគរបាលស្រុកបាទីបានអោយដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១១និង០៥នាទីមានករណីអគ្គិភ័យឆេះឃ្លាំងស្តុកកំទេចក្រណាត់របស់ឈ្មោះ ហេង ភារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតនៅក្នុងភូមិ តានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
ឃ្លាំងខាងលើមានទំហំ ១៣ម៉ែត្រx២០ម៉ែត្រ ធ្វើអំពីដែក ជញ្ជាំងឥដ្ឋ ដំបូលសង្ក័សី។
សម្ភារៈខូចខាតរួមមានៈ ១.កំទេចក្រណាត់ប្រហែល៣០ តោនគិតជាទឹកប្រាក់ប្រហែល2000ដុល្លារ ២-ឃ្លាំងទំហំ ១៣ម៉ែត្រx២០ ម៉ែត្រ គិតជាទឹកប្រាក់ចំនួន 10000ដុល្លារ ។
ករណីខាងលើនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង មានដូចខាងក្រោមៈ ១.រថយន្តពន្លត់អគ្គិភ័យស្រុកបាទីចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ឡាន។ ២.រថយន្តពន្លត់អគ្គីភ័យស្នងការខេត្តចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៤ឡាន។ ៣.រថយន្តពន្លត់អគ្គីភ័យស្រុកព្រៃកំប្បាសចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៣ឡាន។ ៤.រថយន្តពន្លត់អគ្គីភ័យស្រុកសំរោងចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៣ឡាន។ ៥.រថយន្តពន្លត់អគ្គីភ័យស្រុកត្រាំក់ចំនួន ០១ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២ឡាន។ ក្នុងប្រតិបត្តិការនេះប្រើប្រាស់ទឹកអស់ចំនួន ១៧ ឡានស្មើនឹង១០២ម៉ែត្រគូប ។
មូលហេតុ: មិនទាន់ដឹងនៅឡើយ ខណៈកំពុងស្រាវជ្រាវ ។
ករណីខាងលើនេះពុំបានឆេះរាលដាលដល់រោងចក្រនិងគ្រោះថ្នាក់ដល់មនុស្ស ណាម្នាក់ ឬខូចខាតទ្រព្យសម្បត្តិផ្ទះអ្នកផ្សេងឡើយ៕





ចែករំលែកព័តមាននេះ