ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ប្រកាស​ថា​នឹង​មិន​វា.យ​ប្រ.ហារ​អុីរ៉ង់​ទេ​មុន​ការ​បោះ​ឆ្នោ ត​ពាក់​កណ្ដាល​អាណត្តិនៅ​អាមេរិក

1 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោកដូណាល់​ត្រាំ​បញ្ជាក់​ថា​លោក​នឹង​មិន​ទាន់​វាយ​ប្រហារ​អុីរ៉ង់​ជា​ថ្មី​ទេ​ ហើយ​ត្រូវ​រង់​ចាំ​ដល់​បោះឆ្នោត​សភា​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ត្រូវ​បាន​រៀប​ចំ​រួច​រាល់​ជា​មុន​សិន​។ លោក​អះ​អាង​ថា​ប្រទេស​ទាំង​២​កំពុង​ចរ​ចា​គ្នា​ប្រកប​ដោយ​ផ្លែ​ផ្កា​ដើម្បី​បញ្ចប់​សង្គ្រាម​។ លោក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​យើង​កំពុង​ពិភាក្សា​គ្នា​ប្រកប​ដោយ​ផ្លែ​ផ្កា​។ យើង​នឹង​មិន​វាយ​ប្រហារ​អុីរ៉ង់​ទេ​មុន​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នា​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​។

សង្គ្រាម​​ដែល​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​នៅ​ពេល​អាមេរិក និង​អុីស្រា​អែល​វាយ​ប្រហារ​អុីរ៉ង់​នោះ​បាន​ធ្វើ​ឱ្យ​ប្រជា​ប្រិយ​ភាព​របស់​លោក​ដូណាល់​ត្រាំ​នៅ​ប្រទេស​អាមេរិក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ហើយ​បាន​ដាក់​បន្ទុក​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​សមាជិក​គណ​បក្ស​សា​ធារណ​រដ្ឋ​ជា​មួយ​គ្នា​។ ពួក​​គេ​កំពុង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​រក្សា​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភា​ដដែល​។ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​អាច​ទៅ​រួច​ ឬ​អត់​​។

ពល​រដ្ឋ​អាមេរិកាំង​៦០%​ ក្នុង​នោះ​២៥%​នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​គណ​បក្ស​សា​ធារណ​រដ្ឋ​ផង​ដែរ​ បង្ហាញ​ថា​ពួកគេ​មិន​គាំទ្រ​ចំណាត់​ការ​របស់​លោក​ត្រាំ​នៅ​ក្នុង​សង្គ្រាម​អុីរ៉ង់​នោះ​ទេ​។ នេះ​បើ​យោង​តាម​លទ្ធ​ផល​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​។ សង្គ្រាម​អុីរ៉ង់​ធ្វើ​ឱ្យ​តម្លៃ​សាំង​ឡើង​ថ្លៃ​ខ្ពស់​ហួស​ពី​ការ​ស្មាន​។ ពល​រដ្ឋ​អាមេរិកាំង​ដែល​ជា​ម្ចាស់​ឆ្នោត​ប្រាប់​ថា​អ្វី​ដែល​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​បំផុត​គឺ​ថ្លៃ​ចំណាយ​លើ​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ លោក​ត្រាំ​តែង​តែ​និយាយ​ជា​ច្រើន​លើក​ច្រើន​សា​ហើយ​ថា​តម្លៃ​ប្រេង​ឆៅ​នឹង​ធ្លាក់​ចុះ​ក្រោយ​ការ​បោះ​ឆ្នោត​សភា​នៅ​អាមេរិក​។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ពុំ​ដែល​បង្ហាញ​ផែន​ការ​ជាក់​លាក់​ថា​នឹង​បិទ​បញ្ចប់​សង្គ្រាម​នេះ​ដោយ​វិធី​ណា​ទេ​។

អុីរ៉ង់​ និង​អាមេរិក​បាន​ប្រគល់​សំណើ​សន្តិ​ភាព​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ដើម្បី​បញ្ចប់​សង្គ្រាម​ និង​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ​។ ប៉ុន្តែ​លោក​ត្រាំ​ប្រកាស​ច្រាន​ចោល​លក្ខ​ខណ្ឌ​របស់​អុីរ៉ង់​។ សារ​ព័ត៌​មាន​របស់​រដ្ឋ​អុីរ៉ង់​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​រដ្ឋាភិបាល​ទី​ក្រុង​តេ​អេ​រ៉ង់​នឹង​មិន​បោះ​បង់​ចោល​ការ​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ទេ​ ហើយ​ក៏​មិន​ប្រគល់​សារ​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ដែល​ចម្រាញ់​រួច​ហើយ​ទៅ​ឱ្យ​អ្នក​ដទៃ​ដែរ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​អនុ​ប្រធានា​ធិបតី​អាមេរិក​ លោក​ជេ​ឌីវេន​ថ្លែង​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​ថា​អុីរ៉ង់​ត្រូវ​តែ​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​នូវ​ការ​ចម្រាញ់​សារ​ធាតុ​វិទ្យុ​សកម្ម​៕ ប្រភព៖ Reuters​