ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់​​ទទួល​ទិញ​ផល​ចោ​កម្ម​ម៉ូតូ​ដោះ​ដូរ​កា.ប់​សាច់​លក់

7 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ដែល​ទទួល​ទិញ​ផល​ចោ​កម្ម​ម៉ូតូ​ដោះ​ដូរ​កាប់​សាច់​លក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៦​។

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​ជនសង្ស័យ​មានឈ្មោះ គឹ​ម នី ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​(​ម្ចាស់​ទីតាំង​ទិញ​លក់​)​រស់នៅ​ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា​៖​នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​បណ្តឹង​ជា​ច្រើន​ករណី​ដែល​មាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​និង​លួច​ម៉ូតូ​ហើយ​កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់​និង​រឹបអូស​ម៉ូតូ​៤​គ្រឿង​និង​សម្ភារៈ​បន្លាស​ម៉ូតូ​ជា​ច្រើន​បំណែក​ដែល​ឃាត់​កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៦​នៅ​ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ត្រី គង់ រិ​ទ្ធា មន្ត្រី​នគរបាល​យុត្តិធម៌​អង្គភាព​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​ ​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​រឹបអូស​វត្ថុ​តាង​មាន​ម៉ូតូ​និង​សម្ភារៈ​មួយ​ចំនួន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ទិញ​ផល​ចោ​កម្ម​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕