ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លិចទូកទេសចរនៅកោះត្រល់ ស្លាប់មនុស្ស ១៥នាក់ នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឱ្យស៊ើបអង្កេតជាបន្ទាន់

12 ម៉ោង មុន

ប្រទេសវៀតណាម៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ុង បានបញ្ជាឱ្យបើកការស៊ើបអង្កេតជាបន្ទាន់ បន្ទាប់ពីទូកទេសចរមួយដឹកភ្ញៀវជនជាតិឥណ្ឌា ៣២នាក់ ក្រឡាប់នៅក្បែរកោះហ្វូគក (កោះត្រល់) បណ្តាលឱ្យមនុស្ស ១៥នាក់ស្លាប់ និង ២១នាក់ត្រូវបានជួយសង្គ្រោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី១១ ខែកក្កដានេះ។

អាជ្ញាធរបានបញ្ជាឱ្យស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់ ចាត់វិធានការតាមច្បាប់ចំពោះអ្នកពាក់ព័ន្ធ ពង្រឹងសុវត្ថិភាពដឹកជញ្ជូនផ្លូវទឹក និងសហការជាមួយស្ថានទូតឥណ្ឌា ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមគ្រួសារ៕