សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញបញ្ជាក់ថា ការផឹកកាហ្វេក្នុងកម្រិតសមរម្យ (ប្រហែល ១-២ កែវក្នុងមួយថ្ងៃ) អាចជួយបង្កើនថាមពល ការផ្តោតអារម្មណ៍ និងអាចមានអត្ថប្រយោជន៍ខ្លះចំពោះសុខភាពផ្លូវភេទបុរស។
ប៉ុន្តែ ការផឹកលើសកម្រិត ជាពិសេសលើស ៤០០ មិល្លីក្រាមកាហ្វេអ៊ីនក្នុងមួយថ្ងៃ អាចបន្ថយគុណភាព និងចលនារបស់មេជីវិតឈ្មោល រំខានដល់អ័រម៉ូនតេស្តូស្តេរ៉ូន និងប៉ះពាល់ដល់សុខភាពបន្តពូជ។
លើសពីនេះ ការទទួលទានកាហ្វេច្រើនពេកក៏អាចបង្កឱ្យគេងមិនលក់ បេះដូងដើរលឿន ថប់បារម្ភ និងសម្ពាធឈាមកើនឡើងផងដែរ។ អ្នកជំនាញណែនាំឱ្យបុរសផឹកកាហ្វេក្នុងបរិមាណសមរម្យ ដើម្បីទទួលបានអត្ថប្រយោជន៍ដោយមិនប៉ះពាល់ដល់សុខភាព៕
ចែករំលែកព័តមាននេះ