ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រុស្ស៊ីព្រមានសងសឹក បើអឺរ៉ុបរឹបអូសនាវាពាណិជ្ជកម្មរុស្ស៊ី​

57 វិនាទី មុន

ទីក្រុងមូស្គូ៖​ ប្រធានាធិបតីរុស្ស៊ី ​វ្ល៉ាឌីមៀ ពូទីន​ បានព្រមានថា រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបតាមសមមូល ប្រសិនបើប្រទេសលោកខាងលិចរឹបអូស ឬរារាំងការធ្វើដំណើររបស់នាវាពាណិជ្ជកម្មរុស្ស៊ី។

ថ្លែងក្នុងដំណាក់កាលចុងក្រោយនៃសមយុទ្ធកងនាវាចរប៉ាស៊ីហ្វិក លោកពូទីនបាននិយាយថា ប្រទេសមួយចំនួនកំពុងព្យាយាមរារាំងការធ្វើដំណើររបស់នាវារុស្ស៊ី ដែលលោកចាត់ទុកថា ជាការរំលោភច្បាប់សមុទ្រអន្តរជាតិ។

ការព្រមាននេះកើតឡើងចំពេលកងទ័ពជើងទឹកអឺរ៉ុបបង្កើនការស្ទាក់ចាប់ និងត្រួតពិនិត្យនាវាដែលត្រូវបានចាត់ទុកថាជាផ្នែកនៃ ​«កងនាវាស្រមោល»​របស់រុស្ស៊ី។ កាលពីចុងខែកក្កដា សហភាពអឺរ៉ុបក៏បានហាមឃាត់នាវានេះ ចំនួន ​៤១គ្រឿង​ មិនឱ្យចូលកំពង់ផែបន្ថែមទៀត។

លោកពូទីនក៏បានបង្ហាញការព្រួយបារម្ភចំពោះភាពតានតឹងកាន់តែខ្លាំងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសជុំវិញទណ្ឌកម្មដែលជប៉ុនបានដាក់លើរុស្ស៊ី៕