ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកណ្តាល បង្ក្រាប​បទល្មើស​អន​ឡាញ​ស្គេ​ម​មួយ​កន្លែង​នៅ​ក្រុង​សំពៅ​ពូន ឃាត់ខ្លួន​ជនសង្ស័យ​៦៨​នាក់

1 ម៉ោង មុន

ខេត្តកណ្តាល ៖ ដោយ​មានការ​ណែនាំ និង​បញ្ជា​ផ្ទាល់​ពី​លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត កាលពី​ពេល​ថ្មី​ៗ​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​សំពៅ​ពូន និង​កម្លាំង​វរ​ការពារ​ព្រំដែន​គោក​លេខ​៦០៥ បាន​ចុះ​ធ្វើ​រដ្ឋបាល ដោយ​អនុវត្ត​តាម​អនុក្រឹត្យ​លេខ​០៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព​តាម ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅ​ចំណុច​អគារ​ជួល SSLN ស្ថិត​នៅ​ភូមិ​ជ្រៃ​ធំ សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្ដាល មាន​០៤​ជាន់ ស្មើ ១៤០​បន្ទប់ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន ៦៨​នាក់ (​ស្រី ១៤​នាក់​) ក្នុង​នោះ​៖ ជនបរទេស ៦៧​នាក់ (​ស្រី ១៣​នាក់​) ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន ៖ កុំព្យូទ័រ ទូរ​សព្ទ​ដៃ និង​សម្ភារ​មួយ​ចំនួន​ផង​ដែរ ។

បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​សម្ភារ​រួច​មក ក្រុមការងារ​ត្រួតពិនិត្យ​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច បាន​រក​ឃើញ​ពី​សញ្ញា នៃ​សកម្មភាព Online Scams តាម​គេហទំព័រ ចំនួន​០៦ ដែល​បាន​ចាប់ផ្ដើម​ដំណើរការ​ការពារ​ថ្ងៃ​ទី​០១ ខែមករា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ ដោយ​ប្រើប្រាស់ Telegram និង WhatsApp ជា​មធ្យោបាយ​ទំនាក់ទំនង និង​ផ្សព្វផ្សាយ ។

ចំពោះ​មនុស្ស​ទាំង ៦៨​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​តាម​ច្បាប់ ចំពោះ​ទីតាំង​អគារ​ជួល SSLN បាន​ធ្វើការ​បិទ​សៀ​លតា​ម​នីតិវិធី​ច្បាប់ ៕