ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ឆ្លង​ចរន្ត​អគ្គី​ស​នី! ឆេះ​ផ្ទះ​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ចមួយកន្លែង នៅផ្លូវជាតិលេខ៤

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ផ្ទះ​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មួយ​កន្លែង​យីហោ​«​អួ​បាំង​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​២៦ បុរី​ពិភព​ថ្មី​កំ​បូល​១ ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៦ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​សង្ស័យ​ថា ផ្ដើម​ចេញពី​ហេតុការណ៍​ឆ្លង​ចរន្ត​អគ្គី​ស​នី​នៅ​ក្នុង​ពិ​ដាន​ជាន់​ទី​២ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​ខាងលើ​នោះ​មាន​ទំហំ​ទទឹង​៤.២​ម៉ែត្រ និង​បណ្តោយ​១៨​ម៉ែត្រ ជា​ប្រភេទ​ផ្ទះថ្ម​ល្វែង​ប្រក់​ស័ង្កសី​កម្ពស់​២​ជាន់ ហើយ​ផ្ទះ​នេះ​បាន​រង​ការ​ខូចខាត​ជាន់​ទី​២ រីឯ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មួយ​ចំនួន​ធំ​នៅ​ក្នុង​នោះ ក៏​បាន​រង​ការ​ខូចខាត​ដែរ ។ ដោយឡែក​ម្ចាស់ផ្ទះ​ឈ្មោះ LIAO JINY ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់ដូរ គាត់​ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​នោះ​តែ​ម្ដង និង​ពុំ​បាន​រង​របួស​ឡើយ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ខណៈ​ដែល​ម្ចាស់ផ្ទះ​រូប​នោះ​កំពុង​លក់ដូរ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​នៅ​ខាងក្រោម ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ផ្ទះ​នៅ​លើ​ជាន់​ទី​២ បង្ក​ឲ្យ​មាន​ផ្សែងហុយ​ទ្រលោម ។ ពេល​នោះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​អាជ្ញាធរ​ព្រមទាំង​សមត្ថកិច្ច​ខណ្ឌ​កំ​បូល​ចេញ​ជួយ​អន្តរាគមន៍ ដោយឡែក​រថយន្ត​ពន្លត់​អគ្គិភ័យ ក៏​បាន​ចេញ​ទៅ​កាន់​ទីនោះ​ជា​បន្តបន្ទាប់ ហើយ​ក្រុម​អ្នក​ពន្លត់ភ្លើង​បាន​ពន្លត់​ញាប់ដៃ​ញាប់​ជើង​ផង​ដែរ ។

នគរបាល​បាន​ប្រាប់​បន្ថែម​ទៀត​ថា នៅ​ក្នុង​ប្រ​តិ​បត្ត​ការ​ពន្លត់ភ្លើង​នោះ សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ច្រើន​គ្រឿង ក្នុង​នោះ​រថយន្ត​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​៨​គ្រឿង បាន​ប្រើ​ទឹក​អស់​ចំនួន​៧២​ម៉ែត្រគូប ។ រថយន្ត​ពន្លត់អគ្គីភ័យ​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១​ចំនួន​២​គ្រឿង​បាន​ប្រើ​ទឹក​ចំនួន​១២​ម៉ែត្រគូប រថយន្ត​ពន្លត់អគ្គីភ័យ​ប្រចាំការ​នៅ​សាលា​ខណ្ឌ​កំ​បូល ១​គ្រឿង​បាន​ប្រើ​ទឹក​ចំនូ​ន​៦​ម៉ែត្រគូប ។

 ​រថយន្ត​ពន្លត់​អគ្គិភ័យ​បូ​រី​សង្ឃឹម​ថ្មី​១​គ្រឿង​បាន​ប្រើ​ទឹក​ចំនួន​៨​ម៉ែត្រគូប ព្រមទាំង​ប្រើ​ជណ្ដើរយោង​ឡើង​ពន្លត់​ផង​ដែរ ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​នៅ​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ដដែល​នោះ ៕