ចាប់ចោរលួ.ចកា.ត់ខ្សែភ្លើង និងអ្នកទិញផលចោរកម្មសរុប៤ នាក់ បញ្ជូនទៅតុលាការ
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ កម្លាំងសមតកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលបណ្ដឹងពីប្រជាពលរដ្ឋឈ្មោះ លឹម ដឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាងភ្លើង រស់នៅកូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ប្តឹងរាយការណ៍ថា មានចោរ១ ក្រុម បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងអស់ប្រវែង ៣០០០ ម៉ែត្រ ស្មើទម្ងន់ ៩០០ គីឡូក្រាម នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ចន្លោះម៉ោងប្រហែល២២ ទៅម៉ោង២៣ នៅចំណុចភ្នំដាច់ ស្ថិត នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មានបទបញ្ជារទៅស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនា ញ សហការជាមួយនគរបាលស្រុកជាំក្សាន្ត ឃ្លាំចាប់មុខសញ្ញាចោរលួចកាត់ខ្សែភ្លើងបានចំនួន៤ នាក់ រួមមាន ៖
១.ឈ្មោះ ហែន ផន ភេទប្រុស អាយុ២៤ ឆ្នាំ
២.ឈ្មោះ សំ ម៉ាប់ ភេទប្រុស អាយុ២៦ ឆ្នាំ ពីរមុខរបរ មិនពិតប្រាកដ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៣.ឈ្មោះ ឃន ទូច ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ មិនពិតប្រា កដ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (អ្នកលួច)។
៤.ឈ្មោះ អ៊ិត ផាត ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរ ទិញ.លក់អេតចាយ រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ (អ្នកទិញ)។
សមត្តកិច្ចបានធ្វើការដកហូត ៖
.ម៉ូតូសណ្តោងរុឺមក ចំនួន១ គ្រឿង
.ទូរស័ព្ទដៃ ចំនួន៣ គ្រឿង
.ខ្សែរភ្លើងស្រាត ចំនួន១២ដុំ ស្មើ (ទម្ងន់ប្រមាណ ៧០គីឡូក្រាម)
.ខ្សែរភ្លើងតូចខ្លីៗ កន្លះបេ
.កាំបិតផ្គាក់ ចំនួន ២
.ពូថៅដៃ ចំនួន ២
.កាំបិតស្នៀត ចំនួន ១
.ដែកថ្នាំងអំពៅ ចំនួន ១២ ដើម
.ឆ្នាំង ចំនួន ៣
.ខ្សែរពួរ ចំនួន ៣ខ្សែ
.អាគុយម៉ូតូ ចំនួន១ គ្រឿង ដែលពាក់ពន្ធ ករណីខាងលើនេះ។ ក្រោយឃាត់ខ្លួនចោរ និងអ្នកទទួលផលចោរកម្ម ត្រូវបានសមត្ថ កិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ តាមនីតិវិធី ៕

ចែករំលែកព័តមាននេះ