លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ App មានប្រយោជន៍មួយចំនួននៅពេលដែលសម្រាករង់ចាំលទ្ធផលនៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី១០ និង១១ ខែសីហា ឆ្នាំ២០២៦ ។


លោកបានចែករំលែកនៅលើបណ្តាញសង្គម នៅថ្ងៃទី១២ ខែសីហាថា «កម្មវិធីត្រីវិស័យជួយយុវជនក្នុងការប្រឹក្សាអាជីព សូមមើលក្នងApp Store» ។
App ដែលលោករដ្ឋមន្ត្រីបានណែនាំ គឺឈ្មោះថា «ត្រីវិស័យ» ដោយ App នោះ គឺមានព័ត៌មានមួយចំនួនដូចជា វាយតម្លៃមុខរបរ និងអាជីប តេស្តភាពឆ្លាតវៃ គ្រឹះស្ថានសិក្សា ប្រភេទការងារវីដេអូអំពីមុខរបរផ្សេងៗ និងមជ្ឈមណ្ឌលការងារជាដើម ៕
ចែករំលែកព័តមាននេះ