រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក និងអាជ្ញាធរសង្កាត់ ចុះអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៩:៣០នាទីព្រឹក កម្លាំងបានចុះរដ្ឋបាលប្រមូលជនអនាថា នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនអនាថា បានចំនួន០៨នាក់ (ស្រី០១នាក់) ពីបទប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។
បច្ចុប្បន្នជនអនាថាខាងលើ សមត្ថកិច្ចបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាន រាជធានីភ្នំពេញ ៕



ចែករំលែកព័តមាននេះ