ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​WHO ព្រមាន! ទម្លាប់ ៩ យ៉ាងនេះអាច​ធ្វើឱ្យអ្នកអាយុខ្លី

12 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចប៉ះពាល់ដល់សុខភាព និងអាយុខ្លីដោយមិនដឹងខ្លួន។

មុនចូលគេង គួរជៀសវាងការញ៉ាំឆ្អែតពេក ហាត់ប្រាណខ្លាំង និងប្រើទូរស័ព្ទយូរ។ ពេលទើបភ្ញាក់ពីដំណេក មិនគួរក្រោកពីគ្រែភ្លាមៗ រំលងអាហារពេលព្រឹក ឬហាត់ប្រាណលឿនពេកឡើយ។ ចំណែកក្រោយពេលបាយ មិនគួរដើរ គេង ឬផឹកតែភ្លាមៗទេ។

អ្នកជំនាញអះអាងថា ការកែប្រែទម្លាប់ទាំងនេះអាចជួយថែរក្សាសុខភាព បង្កើនគុណភាពជីវិត និងជួយឱ្យរស់នៅបានយូរជាងមុន៕