ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា​រឿង​ជំពាក់​លុយ! បុរសវៀតណាម២នាក់​​យកកាំភ្លើ.ង​ខ្លី​បា.ញ់​ទៅ​បា.ញ់​មក ស្លា.ប់​ទាំង​សងខាង​

1 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៧ កន្លះ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ មាន អំពើ​ឃាតកម្ម​មួយ នៅ​បន្ទប់​ជួល​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង មាន​យួន​២ នាក់​ឈ្លោះ​គ្នា​រឿង​ជំពាក់​លុយ បាន​ប្រើប្រាស់​កាំ​ខ្លី​រៀងខ្លួន​បាញ់​ទៅ​បាញ់​ម៉ោ ស្លាប់​ទាំង​សងខាង​។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ជន​បង្ក​មានឈ្មោះ Nguyen Thai An ភេទ​ប្រុស អាយុ​៣១ ឆ្នាំ ជនជាតិ​វៀតណាម បាន​ប្រើ ប្រាស់​អាវុធ​ខ្លី​បាញ់​លើ​ជន​រង​គ្រោះ​ឈ្មោះ Dau Xuan Trung ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ (​បាញ់​គ្នា​ទៅ​វិញ​ទៅ​មក​) បណ្តាល​ឲ្យ​ស្លាប់​ទាំង​សងខាង ។ ដោយ​មូលហេតុ ជនសង្ស័យ និង​ជន​រង គ្រោះ​មាន​ទំនាស់​រឿង​ជំពាក់​ប្រាក់​ប្រមាណ ១,២០០,០០០,០០ ០ ដុ​ង​(​លុយ​វៀតណាម​)​។

បន្ទាប់​ពី​កើតហេតុ​សមត្ត​កិ​ច្ខ​គ្រប់​ជំនាញ​បាន​ចុះ​ទៅ​ដល់ នឹង​បាន​ធ្វើការ​ដកហូត​អាវុធ​ខ្លី​ចំនួន​២ ដើម របស់​ភាគី​ទាំង​ពីរ ដែល​បាន​ប្រយុទ្ធ​បាញ់​គ្នា​ទំនាស់​រឿង​ជំពាក់​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ ព្រមទាំង​បាន​ពិនិត្យ​និង​ធ្វើ​កោ​ល​វិ​ច្ច័​យ រួច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​រៀងខ្លួន​៕