ស្ថានភាពសន្តិសុខ និងសុវត្ថិភាពរបស់ប្រទេសកម្ពុជា ត្រូវបាន Global Peace Index 2026 បញ្ជាក់ថា មានស្ថានភាពប្រសើរជាងថៃ រហូតដល់ទៅ៥ថ្នាក់ ។
តាមរបាយការណ៍ដែលចេញបានបញ្ជាក់ថា ក្នុងបញ្ជីកម្ពុជាឈរនៅលំដាប់ទី៩៦ រីឯថៃឈរនៅលំដាប់ទី១០១ ហ្វីលីពីន នៅលេខរៀងទី១០២ ហើយមីយ៉ាន់ម៉ា នៅលេខរៀងទី១៥១ ។
សម្រាប់ប្រទេសអាស៊ានផ្សេងទៀត សិង្ហបុរីនៅលេខរៀងទី៨ ម៉ាឡេស៊ីនៅលេងរៀងទី១២ ទីម័រខាងកើតទី៣២ វៀតណាមទី៤១ ឡាវទី៥៨ និងឥណ្ឌូនេស៊ីទី៦៩ ។
ប្រភពដដែលបានអះអាងថា សូចនាករដែលជារង្វាស់នៃការកំណត់លំដាប់នេះ គឺមានដូចជា សង្គ្រាម ជម្លោះ សន្តិសុខ អត្រាឃាតកម្ម អំពើហិង្សា ទំនាក់ទំនងល្អជាមួយនឹងប្រទេសជិតខាង និងគុណភាពនៃជីវិតជាដើម ហើយតាមរង្វាស់នេះ បើធៀបនឹងរបាយការណ៍មុន កម្ពុជារអិលធ្លាក់៨កម្រិត ខណៈដែលថៃ៧ កម្រិត ហើយអរិភាពព្រំដែន រវាងប្រទេសទាំងពីរ ក៏ជាចំណុចអវិជ្ជមានមួយដែរ ៕
ចែករំលែកព័តមាននេះ