ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ប្រកាសចាត់វិធានការក្រុមឈ្មួញនាំសាច់បង្កកពីថៃចូលកម្ពុជា និងមន្ត្រីគប់គិតបើកឱ្យនាំចូល

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី បាន​ប្រកាស​ចាត់វិធានការ​លើ​ក្រុម​ឈ្មួញ​ដែល​បាន​នាំ​សាច់​បង្កក​ពី​ប្រទេស​ថៃ និង​ស្វែងរក​មន្ត្រី​ដែល​គប់គិត បើក​ឱ្យ​នាំ​ចូល​សាច់​បង្កក​ចូល​កម្ពុជា​។

ការ​ប្រកាស​ចាត់វិធានការ​នេះ បន្ទាប់​ពី​សម្តេច​ចេញ​បទបញ្ជា ឱ្យ​សមត្ថកិច្ច​ស្វែង​រកមុខ​អ្នក​នាំ​ទំនិញ​ពី​ថៃ​កាលពី​ពេល​ថ្មី​ៗ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១០ មិថុនា សមត្ថកិច្ច និង​មន្ត្រី​ជំនាញ បាន​ចុះ​ឆែក​រក​ឃើញ​ទីតាំង​ជា​បន្តបន្ទាប់ នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ស្តុក​ទុក​សាច់​បង្កក​រាប់រយ​តោន ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​មន្ត្រី​ក្រុមប្រឹក្សា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​នៅ​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ ។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ចាត់វិធានការ​មិន​ត្រឹម​អ្នក​នាំ​ចូល​នោះ​ទេ គឺ​សម្តេច​នឹង​ចាត់វិធានការ​ចំពោះ​មន្ត្រី ដែល​បាន​គប់គិត​ជាមួយ​ឈ្មួញ ដែល​នាំ​សាច់​បង្កក​ទាំងនេះ​ចូល​មក​កម្ពុជា ។ សម្តេច​តេ​ជោ​ថែម​ទាំង​បញ្ជាក់​ទៀត​ថា សម្តេច​នឹង​ហៅ​ឈ្មួញ​មក​សួរ​ដោយ​ផ្ទាល់ រកមុខ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ការ​នាំ​សាច់​បង្កក​ទាំងនេះ​ចូល​មក​កម្ពុជា ។

សម្តេច​តេ​ជោ ថែម​ទាំង​បញ្ជាក់​ទៀត​ថា សម្តេច​នឹង​តាម​រកមុខ​រាល់​ឈ្មួញ ដែល​នាំ​ទំនិញ​ពី​ប្រទេស​ថៃ ។ សម្តេច​តេ​ជោ បាន​ចាត់​ទុក​វិធានការ​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​វិធានការ​របស់​ថៃ ដែល​បាន​ធ្វើ​សកម្មភាព​ដាក់​សម្ពាធ​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ប្រកាស​កាត់​ផ្តាច់​ថាមពល​អគ្គិសនី បិទ​ការ​នាំ​ប្រេង​មក​កម្ពុជា តាំងពី​ពេល​មាន​បញ្ហា​ព្រំដែន​ដំបូង​ៗ ។

សម្តេច​តេ​ជោ ក៏​បាន​បញ្ជាក់​ថា រយៈពេល​មួយ​ឆ្នាំ​ហើយ ដែល​ថៃ​បាន​បិទ​ព្រំដែន​ជាមួយ​កម្ពុជា តែ​មិន​បាន​បង្ក​បញ្ហា​ណាមួយ​មក​លើ​កម្ពុជា​ពាក់ព័ន្ធ​បញ្ហា​ទំនិញ​នោះ​ទេ ។ តែ​ផ្ទុយ​ទៅ​វិញ​ថៃ បាន​បាត់បង់​ថវិកា​ប្រមាណ​១០​ពាន់​លាន​ដុល្លារ តាម​រយៈ​ការ​លក់ទំនិញ​មក​កម្ពុជា ៕