ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល! គេរកឃើញ«ទីបញ្ចុះស.ពត្រីបាឡែនបុរាណ»ប្រវែង១,២០០គីឡូម៉ែត្រ នៅបាត​មហាសមុទ្រឥណ្ឌា

4 ម៉ោង មុន

យោងតាមការចុះផ្សាយរបស់ BBC News ថា ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមកពីប្រទេសចិន អ៊ីតាលី និងនូវែលសេឡង់ បានរកឃើញទីបញ្ចុះសពត្រីបាឡែនដ៏ធំមួយ ដែលមានប្រវែងរហូតដល់១,២០០គីឡូម៉ែត្រ ។

ទីតាំងនេះ ស្ថិតនៅភាគអាគ្នេយ៍នៃមហាសមុទ្រឥណ្ឌា ចំចំណុចតំបន់បាក់ឆ្អឹង Diamantina (ជួរភ្នំ និងលេណដ្ឋានក្រោមបាតសមុទ្រ) ក្នុងជម្រៅជ្រៅរហូតដល់៧គីឡូម៉ែត្រ។

អ្វីដែលធ្វើឱ្យសហគមន៍វិទ្យាសាស្ត្រមានការរំភើបចិត្តយ៉ាងខ្លាំងនោះ គឺសំណល់ឆ្អឹងត្រីបាឡែនទាំងនោះ ខ្លះមានអាយុកាលតាំងពី៥,៣លានឆ្នាំមុនមកម៉្លេះ។

ទស្សនាវដ្តីវិទ្យាសាស្ត្រ Nature បានឱ្យដឹងថា នៅក្នុងទីបញ្ចុះសពក្រោមទឹកដ៏ជ្រៅនេះ គឺពោរពេញទៅដោយ «សហគមន៍» នៃជីវិតចម្លែកៗ និងសារពាង្គកាយ ដែលអ្នកវិទ្យាសាស្ត្រសង្ស័យថា អាចជាប្រភេទសត្វថ្មីស្រឡាង មិនធ្លាប់មានក្នុងប្រវត្តិនៃវិទ្យាសាស្ត្រពីមុនមកឡើយ ។

តាមរយៈការមុជទឹកចុះទៅពិនិត្យចំនួន៣២ដង ក្រុមអ្នករុករកប្រមូលបាន៖

គំរូពីទីតាំងហ្វូស៊ីលត្រីបាឡែនចំនួន៤៨៥គំរូ ។ បានរកឃើញទឹកជ្រោះត្រីបាឡែនដែលកំពុងមានសកម្មភាព​(​គ្រោងឆ្អឹងត្រីបាឡែនដែលធ្លាក់ទៅបាតសមុទ្រ ហើយក្លាយជាប្រភពអាហាររបស់សត្វផ្សេងៗ ។ ពិសេសបំផុតនោះ គឺបានរកឃើញគ្រោងឆ្អឹងរបស់ត្រីបាឡែនបុរាណមួយក្បាលដែលបានផុតពូជទៅហើយនោះផងដែរ។

លោក Xiaotong Peng មកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានបញ្ជាក់ថា ការរកឃើញផ្នូរបុរាណក្រោមបាតសមុទ្រដែលមានទំហំធំ និងជម្រៅជ្រៅហួសពីការស្រមៃបែបនេះ គឺជារឿងដែលមិននឹកស្មានដល់ទាល់តែសោះ ហើយវានឹងបើកទំព័រថ្មីក្នុងការសិក្សាពីវិវឌ្ឍនការនៃជីវិតក្នុងមហាសមុទ្រជ្រៅ ។